ព័ត៌មាន
ក្រុមហ៊ុនដែលកំពុងដំណើរក្នុងស្រុក គ្រោងសហការជាមួយចិនដើម្បីពង្រីកវិសាលភាពវិនិយោគបន្ថែម
ភ្នំពេញ ៖ ក្រុមហ៊ុនដែលកំពុងវិនិយោគនៅក្នុងស្រុក គ្រោងពង្រីកវិសាលភាពលើការវិនិយោគ ដោយសហការជាមួយដៃគូវិនិយោគចិន ដើម្បី បង្កើតការវិនិយោគថ្មីៗ លើលើវិស័យកសិកម្ម ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស និងកាវិនិយោគលើផ្នែកដឹកជញ្ជូន នាំចេញ-នាំចូលជាដើម។
ឧកញ៉ា លី ហ្គួលាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះ បានលើកឡើងអំពីសាវតានៃការចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងបច្ចុប្បន្នភាពនៃដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ហ្គ័រស៊ីងគ្រុបមានជាអាទិ៍៖ រោងចក្រឧស្សាហកម្មកែច្នៃក្តារបន្ទះពីដើមកៅស៊ូ, ក្រុមហ៊ុននាំចេញនាំចូល គ្រឿង សំណង់, និងក្រុមហ៊ុនសាងសង់ជាដើម។
ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានជម្រាបអំពីផែនការលើការពង្រីកវិសាលភាព នៃការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែម ដោយគ្រោងនឹងសហការជាមួយដៃគូវិនិយោគចិន ដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការ វិនិយោគថ្មីៗដូចជា៖ ការវិនិយោគលើផ្នែកកសិកម្ម, ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស, និងកាវិនិយោគលើផ្នែក ដឹកជញ្ជូននាំចេញ-នាំចូលជាដើម។
ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះចំណាប់អារម្មណ៍លើការពង្រីក វិសាលភាពវិនិយោគនៅកម្ពុជា និងបានលើកឡើងពីវិស័យសក្កានុពលនានាបន្ថែម ដែលមានភាពអំណោយផលខ្ពស់ដល់វិនិយោគិន បរទេសរួមមាន៖ ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក, ឧស្សាហកម្មកែច្នៃចំណីអាហារ និងគ្រឿងឧបភោគបរិភោគ, និងឧស្សាហកម្ម ពាក់ព័ន្ធនឹងគ្រឿងបង្គុំរថយន្តជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់ រាជរដ្ឋាភិបាលកម្ពុជា លើការងារវិនិយោគ, រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគ កាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ មានអនុលោមភាពតាមច្បាប់ ប្រកបដោយភាពងាយស្រួល និងកាត់បន្ថយការចំណាយពេល វេលា និងបានលើកទឹកចិត្តឱ្យឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល ប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ក្នុងការ ដាក់ពាក្យស្នើសុំវិនិយោគផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព