ព័ត៌មាន
ជនសង្ស័យ ៤នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់ និងជួយសង្គ្រោះជនរងគ្រោះជនជាតិចិនម្នាក់
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ ឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន ៤នាក់ ពាក់ព័ន្ធករណី ចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់ និងជួយសង្គ្រោះជនរងគ្រោះជនជាតិចិនម្នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលាម៉ោង១១និង៤០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ បានធ្វើការឃាត់រថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD និងក្រុមជនសង្ស័យចំនួន០៤នាក់ នៅនៅចំណុចច្រកចូលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
នគរបាលជំនាញបានបញ្ជាក់ថា មុនឈានដល់ប្រតិបត្តិការ ដោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានរថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 បើកបរដោយជនជាតិខ្មែរចំនួន១ក្រុម បានដឹកជនជាតិចិនម្នាក់ ភេទប្រុស ចូលតាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយមានភាពមិនប្រក្រតី។
ភ្លាមៗនោះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋានគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់រថយន្តនោះ មានជនសង្ស័យចំនួន៤នាក់។
ក្រោយប្រតិបត្តិការ នគរបាលបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានដឹកជនរងគ្រោះជាជនជាតិចិន តាមរថយន្ត ពីចំណុចរាជធានីភ្នំពេញ ដើម្បីយកទៅលក់នៅតារាសាគរ ក្នុងខេត្តកោះកុង ដែលមានការបញ្ជាពីមេក្លោងដែលកំពុងរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព