ព័ត៌មាន
កងទ័ពកម្ពុជា បន្តប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន ក្នុងកិច្ចការពារបូរណភាពទឹកដី បើទោះបី នៅតាមព្រំដែនមានភាពស្ងប់ស្ងាត់ក្តី
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កងទ័ពកម្ពុជាបានបន្តប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា បើទោះបីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា និងថៃមានលក្ខណៈស្ងប់ស្ងាត់ យ៉ាងណាក៏ដោយនោះ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនាថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា ស្ថានភាពនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺមានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែទោះបីជាយ៉ាងណាវីរកងទ័ព យើងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីការពារទឹកដី។
តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃនោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសជាឱឡារឹកជាថ្មីម្តងទៀតផងដែរថា កម្ពុជាបន្តប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បំផុត ដោយឥតងាករេការគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានប្រទេសម៉ាឡេស៊ី ប្រទេសចិន និងសហរដ្ឋអាមេរិក ជាសាក្សី និងកិច្ចប្រជុំ ថ្នាក់បណ្តាភូមិភាគ (RBC) ជាដរាប ហើយជាមួយគ្នានេះ កម្ពុជាក៏បន្តអំពាវនាវឲ្យភាគីថៃ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួន នូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពផងដែរ។លោកជំទាវ ម៉ាលី សុជាតា បានរំលឹកទៅកាន់ភាគីថៃថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង(កម្ពុជា-ថៃ) នឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទំាងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញចង់បានផងដែរ ជាក់ស្តែងតាមរយៈចេញសារសម្តែងការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ជាដើមនោះ៕អត្ថបទបាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព