ព័ត៌មាន
ពលករខ្មែរទទួលបានការងារធ្វើបន្ទាប់ពីត្រឡប់មកពីប្រទេសថៃវិញ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ពលករខ្មែរ២នាក់ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការងារធ្វើពេលនេះទទួលបានការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្របសម្រួលរបស់អគ្គនាយកដ្ឋានការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ធុក ជា ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ បានលើកឡើងថា ពេលដែលមកដល់ខ្មែរមានការងារធ្វើ លោកឈប់គិតស្រមៃចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតហើយ ព្រោះនៅប្រទេសខ្មែរមានភាពងាយស្រួលជាងធ្វើការងារនៅប្រទេសថៃ ក្នុងនោះទី១គឺ មិនបាច់ធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ទី២ មិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅធ្វើការអស់ច្រើន ទន្ទឹមនោះ មានការចំណាយតិចលើទឹកភ្លើង ជាពិសេស នៅប្រទេសរបស់ខ្លួនឯងមានទំនុកចិត្ត និងមានភាពកក់ក្តៅ។

លោកនិយាយថា៖ «ខ្ញុំចង់អរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល តែងតែជួយប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យមានការងារធ្វើ វិលត្រឡប់ចូលស្រុកមកវិញ។ សូមបងប្អូនដែលនៅថៃ វិលត្រឡប់ចូលស្រុកវិញព្រោះស្រុកយើងមិនខ្វះការងារធ្វើនោះទេ»។
អ្នកស្រី ឆើត ស្រម៉ៃ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ប្រាប់ថា មានមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកស្រី មិនអាចបន្តនៅធ្វើការក្នុងប្រទេសថៃ ទី១គឺ មានគេមើលងាយមើលថោក មិនឱ្យតម្លៃ ធ្វើទុកបុកម្និញបងប្អូនខ្មែរច្រើនពេក ទី២ ការត្រឡប់មកវិញជារឿងល្អ ព្រោះមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងជួយស្វែងរកការងារឱ្យធ្វើបានយ៉ាងសមរម្យ។

អ្នកស្រីថា៖«នាងខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ហើយក៏ចង់ផ្តាំផ្ញើដល់បងប្អូនដែលនៅប្រទេសថៃ បើចុះមកខ្មែរវិញ សូមទាក់ទងតាមលេខ ១២៩៧។ នាងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល និងបងៗក្រុមការងារដែលបានយកចិត្តទុកដាក់ លើនាងខ្ញុំដែលជាពលករ ទើបមកពីប្រទេសថៃ»។
សូមបញ្ជាក់ថា បងប្អូនពលករខ្មែរដែលចង់សួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ Hotline 1297 ដើម្បីរកការងារធ្វើបានលឿនរហ័ស៕
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព