ព័ត៌មាន
អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ និងព្រះវិហារអាចទៅចុះឈ្មោះប្រឡងរាជធានី-ខេត្ត ដទៃបើមិនចង់ប្រឡងនៅខេត្តខ្លួន
ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបេក្ខជនប្រឡងបាក់ឌុប នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចទៅចុះឈ្មោះប្រឡងនៅតាមបណ្ដារាជធានី-ខេត្តដទៃ។ ការងារនេះបេក្ខជន ត្រូវទៅចុះឈ្មោះឱ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ។ ករណីបេក្ខជន មិនទៅចុះឈ្មោះប្រឡងនៅរាជធានីខេត្តដទៃ គឺពួកគេត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ សម្រាប់សិស្សនៅខេត្តព្រះវិហារ រីឯសិស្សនៅឧត្តរមានជ័យ ត្រូវមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ការផ្ទុះអាវុធឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា បានបង្កផលប៉ះពាល់ជាច្រើនដល់ជីវិតរស់នៅសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន។ វិស័យអប់រំ ក៏បានរងផលប៉ះពាល់ដោយសារការឈ្លានពាននេះផងដែរដោយសាលារៀនមួយចំនួនរងការបំផ្លិចបំផ្លាញ ឈានដល់ការផ្អាកការសិក្សា និងធ្វើឱ្យមានការពន្យាពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស ដោយផ្លាស់ពីថ្ងៃទី១៨-១៩ ខែសីហា ទៅរៀបចំនៅថ្ងៃទី ២៨-២៩ ខែសីហាវិញ។

សម្រាប់ការងារប្រឡងបាក់ឌុបនេះដែរ ក្រសួងអប់រំបានជួយសម្រួលដល់បេក្ខជនដែលរស់នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ការសម្រួល គឺអនុញ្ញាតឱ្យសិស្សទាំងពីរខេត្ត អាចទៅចុះឈ្មោះប្រឡងនៅរាជធានីខេត្តដទៃ ឱ្យបានមុនថ្ងៃទី ១៥ ខែសីហា។ ចំពោះបេក្ខជនដែលមិនទៅចុះឈ្មោះប្រឡងនៅរាជធានីខេត្តដទៃនោះទេ ពួកគេត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ សម្រាប់បេក្ខជនរស់នៅខេត្តព្រះវិហារ រីបេក្ខជននៅខេត្តឧត្តរមានជ័យ ត្រូវទៅប្រឡងនៅស្រុកពួកខេត្តសៀមរាប។ នេះជាការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
អ្នកនាំពាក្យលើកឡើងបន្ថែមថា ជាការសម្រួលបន្ថែម ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្ដល់ជូនការដឹកជញ្ជូនបេក្ខជនពី ខេត្តឧត្តរមានជ័យ ទៅប្រឡង នៅស្រុកពួក ខេត្តសៀមរាប ហើយក៏ផ្ដល់ជូនការស្នាក់នៅ និងការហូបចុកសម្រាប់កំឡុងពេលប្រឡងផងដែរ។
គិតត្រឹមថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥នេះ កាលបរិច្ឆេទប្រឡងបាក់ឌុបទូទាំងប្រទេសនៅរក្សាដដែល គឺថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥។ កាលបរិច្ឆេទប្រឡងនេះ ក៏ស្របពេលដែលកិច្ចព្រមព្រៀងឈប់បាញ់បន្តមានប្រសិទ្ធភាព៕ អត្ថបទ៖ គឹមហុក


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព