ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញនាំទៀនព្រះវស្សានិងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តវិមានតេជះ ហៅវត្តស្រះចក និងបានឧទ្ទិសកុសលជូនវីរកងទ័ពដែលបានពលីការពារបូរណភាពទឹកដី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិកសមាជិការរដ្ឋសភានិងប្រជាពុទ្ធបរិស័ទ ញាតមិត្តជិតឆ្ងាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុគ្រឿងបរិក្ខាទាំងឡាយ ព្រមទំាងបច្ច័យសម្រាប់ការកសាងសមិទ្ឋផលនានាក្នុងវត្តចំនួន ៣១លាន៥សែនរៀល ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងព័ទ្ធសីមាវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពិធីប្រគេនទៀនព្រះវស្សានិងទេយ្យទាន ឱកាសនេះ បានប្រារព្ធធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា ក្រោមព្រះអធិបតី សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរៈសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តស្រះចក។
ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែទុតិយាសាឍ ដល់ទី១៥កើត ខែអស្សុជ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេល៣ខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ និងសម្បូរភក់ជ្រាំច្រើន ដែលមានការពិបាកក្នុងការនិមន្តចេញទៅខាងក្រៅ ។
តាមទម្លាប់ ពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជា តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ។
នៅក្នុងឱកាសនក្ខត្តឫក្ស ប្រកបដោយសទ្ធាជ្រះថ្លាជាទីបំផុតនេះ សម្ដេចរដ្ឋសភាធិបតី បានឧទ្ទិសអានិសង្ស ដែលកើតចេញពីកុសលផលបុណ្យក្នុងឱកាសនេះ ជូនដល់វិញ្ញាណក្ខន្ឌបុព្វការីជន មាន មាតា បិតា ជីដូនជីតា និងញាតកាទាំង៧សន្តាន ជាពិសេសជូនវីរកងទ័ព អ្នកស្នេហាជាតិ ដែលបានពលីការពារបូរណភាពទឹកដី បានចែកឋានទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សូមមនុញ្ញផលដ៏ប្រសើរថ្លៃថ្លាក្នុងពេលនេះ តាមជួយបីបាច់ថែរក្សាការពារ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទំាងអស់ បានជួបប្រទះនូវពុទ្ធពរទំាងបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង