ព័ត៌មាន
លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ”
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ” នៅទីស្តីការក្រសួង ក.ប.ទ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងអន្តរក្រសួង មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នីតិកម្ម បច្ចេកវិទ្យាឌីជីថល អង្គការសង្គមស៊ីវិល សរុបប្រមាណ ៦៦ រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ជូននូវវឌ្ឍនភាពនៃការអនុវត្តចំណុចមួយចំនួនដែលបានឯកភាពគ្នាកាលពីកិច្ចប្រជុំបង្កើតប្រព័ន្ធរាយការណ៍រួមដើម្បីត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងការដកហូត ដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្នើសុំរៀបចំបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ និងក្រុមការងារត្រួតពិនិត្យមាតិកាតាមវិស័យ និងរៀបដំណើរការតេស្តប្រព័ន្ធរាយការណ៍សាកល្បងនាពេលខាងមុខដ៏ឆាប់។
ថ្លែងនៅក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា ក.ប.ទ. ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល និងជំរុញការប្រើប្រាស់ ក្នុងនោះផងដែរកិច្ចការពារសុវត្ថិភាពអ្នកប្រើប្រាស់ ក.ប.ទ. បានយកចិត្តទុកដាក់តាមរយៈការបង្កើតប្រព័ន្ធរាយការណ៍ និងយន្តការក្រុមការងារអន្តរក្រសួងនេះឡើងដើម្បីបង្កើនសុវត្ថិភាពលើប្រព័ន្ធអនឡាញ ធានាផលប្រយោជន៍ និងសុខុមាលភាពពលរដ្ឋ និងសង្គមកម្ពុជា។ បន្ថែមលើនេះ ជាយុទ្ធសាស្ត្រក្នុងការជំរុញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ (COP Guidelines) ចាំបាច់ត្រូវមានប្រព័ន្ធរាយការណ៍និងគ្រប់គ្រងករណី ដើម្បីឆ្លើយតបទៅនឹងរូបភាព សម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM) ព្រមទាំងអាចដឹងអំពីនិន្នាការដែលកំពុងកើតមានឡើងនៅលើប្រព័ន្ធអនឡាញតាមរយៈទិន្ន័យបានមកពីប្រព័ន្ធរាយការណ៍នេះ ដែលអនុញ្ញាតឱ្យយើងអាចវិភាគ និងដាក់ចេញនូវគោលនយោបាយដោះស្រាយបញ្ហាចំគោលដៅប្រកបដោយប្រសិទ្ធភាព។










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព