ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្មស្ថាបនាផ្លូវបានល្អប្រសើរ
កោះកុង ៖ ឯកឧត្តម ផូ ផារិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST នៅស្រុកថ្មបាំង ខេត្តកោះកុង រហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងសាធារណជនទូទៅ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុង ការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង១០ គីឡូម៉ែត្រ ទទឹង៧ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិគគីរជុំ ទៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម បានយកចិត្តទុកដាក់យ៉ាងខ្លំាង និងបានចុះពិនិត្យដោយផ្ទាល់នៅតាមបណ្តាខេត្តនានា នៅលើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមាន សារៈសំខាន់ណាស់ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែរីក ចម្រើន។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ចាប់តាំងពីការ ស្ថាបនា រហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍន៍នៅតាមទីក្រុងទីប្រជុំជន និងតាមជនបទ ឱ្យមានផ្លូវ ទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាផ្សេងៗ ដែលនេះជា ការជំរុញបង្កើតសុខដុមរមនានៅក្នុងសង្គមដ៏រុងរឿង។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ជាក់ស្តែងផ្លូវជនបទនៅទីប្រជុំជនក្នុងស្រុកថ្មបាំងនេះជាដើម បានកំពុង សម្រួលដល់ការធ្វើដំណើរ និងបម្រើដល់សកម្មភាពសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនកសិកផល ពីមូលដ្ឋានទៅកាន់ទីផ្សារ និងការដឹក ទំនិញពីផ្សារមកផ្គត់ផ្គង់នៅក្នុងគ្រួសារ ក៏ដូចជាការលក់ដូរផ្សេងៗ ដែលនេះជាការចូលរួមចំណែកដ៏សំខាន់ លើកកម្ពស់ប្រជាពលរដ្ឋមូល ដ្ឋានមានជីវភាពកាន់តែប្រសើរ៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព