ព័ត៌មាន
ក្នុងជំនួបរវាងឯកឧត្តម Wang Yi រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងថៃ, ភាគីទាំងបីសម្រេចបានកុងសុងស៊ីសចំនួន៥ចំណុច
ភ្នំពេញ៖ឯកឧត្តម Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមានកិច្ចជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី១០ នៅទីក្រុងអាននីង កាលពីថ្ងៃទី១៤ ខែសីហានេះ។
ភាគីចិនសង្ខេបកុងសុងស៊ីសដែលភាគីទាំងបីសម្រេចបានដូចខាងក្រោម៖
១. កម្ពុជា និងថៃនឹងខិតខំពង្រឹងទំនាក់ទំនងនិងការផ្លាស់ប្តូរ ស្ដារការប្រាស្រ័យទាក់ទងគ្នាឡើងវិញឱ្យបានឆាប់ និងកសាងបង្កើនការជឿទុកចិត្តគ្នាឡើងវិញទៅវិញទៅមក។
២. ភាគីចិនគាំទ្រកម្ពុជានិងថៃក្នុងការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកុងសុងស៊ីសដែលសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកម្ពុជា-ថៃនាពេលថ្មីៗនេះ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ស្តារសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែនឱ្យបានឆាប់រហ័ស និងសម្រេចបានបទឈប់បាញ់ប្រកបដោយនិរន្តរភាព។
៣. ភាគីចិនគាំទ្រអាស៊ានក្នុងការបន្តដើរតួនាទីយ៉ាងសកម្ម ការពារសាមគ្គីរួមរបស់អាស៊ាន។
៤. សង្ឃឹមថាកម្ពុជានិងថៃនឹងបន្តបង្កលក្ខណៈ និងខិតខំស្តារស្ថានភាពឱ្យប្រក្រតីឡើងវិញនៅតំបន់ព្រំដែនឱ្យបានឆាប់ ដើម្បីឆ្លើយតបក្តីរំពឹងទុករបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងព្រំដែន។
៥. ភាគីចិនរីករាយបន្តដើរតួនាទីស្ថាបនាស្របតាមតម្រូវការរបស់កម្ពុជានិងថៃ រួមទាំងការគាំទ្រនិងផ្តល់ជំនួយសម្រាប់ការបោសសម្អាតមីននៅតំបន់ដែលបានព្រមព្រៀងគ្នាតាមព្រំដែនកម្ពុជា-ថៃជាដើម។




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព