ព័ត៌មាន
ប្រធានក្រុមការងារចុះជួយស្រុកបាកានជួបសំណេះសំណាលសួរសុខទុក្ខកម្លាំងប្រជាការពារក្នុងឃុំមេទឹក
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាការពារមកពីតាមបណ្តាភូមិនានាក្នុងឃុំមេទឹក ស្រុកបាកានប្រមាណ២០០នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម កែវ រតនៈ ជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ជូនចំពោះបងប្អូនប្រជាការពារក្នុងឃុំមេទឹក ។ ឯកឧត្តមបន្តថា ក្រៅពីការចូលរួមជួយអភិវឌ្ឍន៍កសាងនៅតាមមូលដ្ឋាន និងការចូលរួមជួយលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រុមការងារចុះជួយស្រុកបាកាន គឺមានការយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាការពារ ព្រោះប្រជាការពារជាកម្លាំងដ៏សំខាន់ ដែលបានចូលរួមរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនអាចខ្វះបាន ជាពិសេសការចូលរួមបម្រើប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋជាប្រចាំ ដោយមិនប្រកាន់និន្នាការអ្វីឡើយ ។
ការជួបជុំក្នុងពេលនេះ គឺដើម្បីបានដឹងអំពីសុខនិងទុក្ខរបស់បងប្អូនប្រជាការពារ និងជូនជាស្បៀងមួយចំនួនជាការលើកទឹកចិត្ត ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។ ហើយដោយមើលឃើញពីតម្រូវការចាំបាច់ របស់ប្រជាការពារទូទាំងស្រុកបាកានប្រមាណ១៥០០នាក់ ក្រុមការងារស្រុកបាកានកំពុងរៀបចំឯកសណ្នាន់ថ្មី សម្រាប់បងប្អូនប្រជាការពារ រួមមានស្បែកជើង ខោ អាវ និងមួក ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានជម្រាបជូនអំពីសភាពការណ៍ប្រទេសជាតិដែលរងការឈ្លានពានពីប្រទេសថៃ ដោយឯកឧត្តមបណ្ឌិត ជម្រុញឲ្យបងប្អូនប្រជាការពារក៏ដូចជាប្រជាជនក្នុងស្រុកបាកានទាំងមូល កុំជឿរលើពត៌មានគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមនានាដែលដែលអាចនាំឲ្យមានភាពវឹកវរក្នុងសង្គម ត្រូវតែបន្តការជឿរជាក់លើរាជរដ្ឋាភិបាល ដែលកំពុងខិតខំយ៉ាងម៉ឺងម៉ាត់ក្នុងការពារទឹកដីមិនឲ្យបាត់បង មិនឲ្យសត្រូវអាចជាន់ឈ្លី កិត្តយសកេរ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើងនិងប្រជាជនយើងនោះទេ ៕












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព