ព័ត៌មាន
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃដែលហៅកាត់ថាRBCនោះ ឧត្តមសេនីយ៍ទោអ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានស្នើទៅឧត្តមនាវីឯក អភិឆាត សាប់បៈសើត មេបញ្ជាការការពារព្រំដែនច័ន្ទបុរី និងត្រាត ធ្វើយ៉ាងណាត្រូវជៀសវាងរាល់សកម្ម ភាពទាំងឡាយ ដែលនាំឲ្យមានភាពតានតឹងកើតឡើងជាយថាហេតុនៅតាមព្រំដែននៃប្រទេសទាំងពីរដូចជាករណីរាយបន្លាលួស និងបំផ្លិតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប ជាពិសេសផ្ទះបងប្អូនប្រជាពលរដ្ឋតែម្តង។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការកិច្ច ការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ ដែលហៅកាត់ថា RBC ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាតប្រទេសថៃនោះបានបញ្ជាក់ថា«កម្ពុជាក៏បានគូសបញ្ជាក់ផងដែរអំពីភាពចាំបាច់ក្នុងការជៀសវាងសកម្មភាពទាំងឡាយណាដែលអាច បង្កឱ្យមានភាពតានតឹងកើតឡើងជាយថាហេតុ ដោយរាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ដោយហេតុថាសកម្មភាពទាំងនេះអាចបំផ្លាញទំនុកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើតបរិយាកាសក្នុងការរក្សាស្ថិរភាព និងសន្តិភាពជាដើម»។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងផងដែរថានៅក្នុង កិច្ចប្រជុំភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងទាំង ដែលកំណត់ឲ្យនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ និងស្មារតីឯកភាព ទាំង១៣ចំណុចរបស់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធា និងបណ្តាយោធភូមិភាគ ព្រមទាំងអង្គភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី ដើម្បីជៀសវាងនូវការប៉ះទង្គិចគ្នា។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការតាំងចិត្តវិជ្ជមាន និងស្មារតីឆ្ពោះទៅមុខក្នុងការពង្រឹងទំនាក់ទំនងតាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អជាមួយគ្នា។
តាមរយៈកិច្ចប្រជុំនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បី ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោល បំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅ ពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)៕
អត្ថបទ ៖ បាន ចក់




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព