ព័ត៌មាន
ក្រសួងការងារ និងក្រុមការងារ ស ស យ ក រៀបចំវគ្គបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សាស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»
នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សាស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» លើកទី៧ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាសគ្រឹះស្ថាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងស្តីពីមូលដ្ឋានគ្រឹះផ្នែកសុវត្ថិភាព និងសុខភាពការងារ និងលើកកម្ពស់សេវាពេទ្យសហគ្រាសប្រកបដោយគុណភាព និងប្រសិទ្ធភាពដល់គ្រូពេទ្យសហគ្រាស បុគ្គលិកសុខាភិបាលដែលបម្រើការងារនៅគិលាដ្ឋាន ឬបន្ទប់រុំរបួស ប្រចាំសហគ្រាស គ្រឹះស្ថាន និងអ្នកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីបំពេញបេសកកម្ម និងតួនាទីបានពេញលេញស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសរួមចំណែកបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។
កម្មវិធីនេះ មានរួមបញ្ចូលទាំងការបណ្តុះបណ្តាលទ្រឹស្តី និងការអនុវត្តជាក់ស្តែងដោយមានមន្រ្តីជំនាញនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) របស់នាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពីឧបករណ៍គ្រឿងម៉ាស៊ីនជាច្រើនប្រភេទ ដើម្បីធ្វើការសាកល្បង និងអនុវត្តជាក់ស្តែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារការពារបុគ្គល (PPE) សុវត្ថិភាពគ្រឿងម៉ាស៊ីន ជាពិសេស ផ្សារភ្ជាប់សិក្ខាកាមទៅនឹងឌីជីថលនីយកម្មលើការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។
សូមបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាពការងារ ជូនដល់បងប្អូនកម្មករនិយោជិត ពីសំណាក់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវគ្គបណ្ដុះបណ្ដាលនានា ដោយមានការអនុវត្តផ្ទាល់ ជាមួយមន្រ្តីជំនាញ សុវត្ថិភាព និងសុខភាពការងារ ឆ្លើយតបទៅនឹងភាពរីកចម្រើនឥតឈប់ឈរ នៃវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព