ព័ត៌មាន
សាកលវិទ្យាល័យបាត់ដំបង សហការជាមួយវិស័យឯកជន រៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម និងសហគ្រិនដល់និស្សិត
បាត់ដំបង៖ សហគ្រិនខ្មែរ និងសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម សហគ្រិនមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាតិបាត់ដំបង រដូវកាលទី៣ ដោយមាននិស្សិតចំនួនជិត៥០នាក់ចូលរួមប្រកួតប្រជែង។
កម្មវិធីនេះបានធ្វើឡើងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា គណៈគ្រប់គ្រងសាស្ត្រាចារ្យ ក្រុមនិស្សិតបេក្ខជន និស្សិតជាច្រើនទៀត។
កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ បាននាំក្រុមនិស្សិតចំនួនប្រមាណ១១ ក្រុម ឬ៤៨នាក់ ដែលមានសមត្ថភាពធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជាសហគ្រិនមានបទពិសោធន៍ និងជាអ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិបាត់ដំបងមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍មានបេសកម្មតម្រង់ទិសអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវដោយផ្សារភ្ជាប់ ជាមួយឧស្សាហកម្មដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាផងដែរ។
លោកបន្ថែមថា កម្មវិធីនេះ គឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផលឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និងវិស័យឯកជនជាដើម។
សូមបញ្ជាក់ថាក្រុមនិស្សិតជ័យលាភី៣ក្រុមត្រូវបានជ្រើសរើសដើម្បីទទួលបានពានរង្វាន់ និងមានឱកាសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលធុរៈកិច្ចថ្មីក្នុងកម្មវិធី UnipreneurSprint តាមអនឡាញរយៈពេល៤សប្តាហ៍មុននឹងពួកគេទៅបន្តការប្រកួតប្រជែងថ្នាក់ជាតិ (Unipreneur National Challenge ) ដើម្បីទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ Awards Night ពីសហគ្រិនខ្មែរ (Khmer Enterprise) នៅពេលខាងមុខ។ ម្យ៉ាងទៀត ក្រុមនិស្សិតឆ្នើមចំនួន២៥នាក់ ដែលត្រូវនឹង៥ ឬ៦ក្រុមមានចំណាត់ថ្នាក់លើគេ នៅវគ្គផ្តាច់ព្រ័ត្រនឹងមានឱកាសក្លាយជាក្រុមជម្រើសចូលរួមក្នុងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurCamp នៅសាកលវិទ្យាល័យជាតិមានជ័យ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១២ រហូត ដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យផ្សេងៗទៀត៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព