ព័ត៌មាន
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥ បាននិមន្ដនាំយក នាំយកជំនួយរបស់សប្បុរសជនខ្មែរសហរដ្ឋអាមេរិក ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។
ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ ព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាម រួមជាមួយសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ទោះបីជានៅឆ្ងាយពីស្រុកកំណើត ប៉ុន្តែនៅតែមានទឹកចិត្ត ទឹកព្រះទ័យ ចូលរួមលើកទឹកចិត្តដល់កងទ័ព ដែលមានដូចជា វិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។
ព្រះអង្គ បានបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារផងដែរ។
សូមបញ្ជាក់ថា អំណោយទាំងនោះ មានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ដូចជា ធុងទឹក កៅស៊ូភ្លៀង ទុយោទឹក ខ្សែរពួ ចប ប៉ែល បង្គី ការ៉ុង និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលជាជំនួយឧបត្ថម្ភពីសប្បុរសជនខ្មែរសហរដ្ឋអាមេរិក ផ្តួចផ្តើមដោយព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាមសហរដ្ឋអាមេរិក តាមរយៈព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប យកទៅផ្តល់ជូនកងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែន ស្ថិតនៅក្នុងស្រុកអន្លង់វែង និងនៅប្រាសាទតាក្របី ប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព