ព័ត៌មាន
ព្រះសង្ឃ និងពុទ្ធបរិសទ្ធនៅសៀមរាប រួមគ្នាយកអំណោយចែកជូនវីរកងទ័ពនៅព្រំដែនកម្ពុជា-ថៃ
ព្រះសង្ឃ និងពុទ្ធបរិសទ្ធ នៅក្រុងសៀមរាប ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ បានរួមគ្នាយកអំណោយ មានគ្រឿងឧបភោគ បរិភោគ ចែកជូនវីរកងទ័ពនៅព្រំដែនកម្ពុជា-ថៃ ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលបានលះបង់កាយកម្លាំងចិត្ដការពារជាតិមាតុភូមិកម្ពុជា។
ព្រះអង្គ ស រ៉ា ព្រះគ្រូចៅអធិការវត្ដប្រាសាទត្រាំនាគ ក្រុងសៀមរាប ព្រះអង្គមានសង្ឃដីកាថា អំណោយទាំងនោះមាន ថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើនដែលទទួលបានពីឧបត្ថម្ភរបស់ពុទ្ធបរិសទ្ធនិងរបស់ព្រះអង្គផ្ទាល់សម្រាប់យកចែកជូនដល់កងទ័ពជួរមុខព្រំដែនខេត្ដឧត្ដរមានជ័យ។ព្រះអង្គ បានបន្ដថា អំណោយនេះ មិនច្រើនប៉ុន្មានទេ ប៉ុន្ដែអាចជួយសម្រួលដល់កងកម្លាំងវីរកងទ័ព ដែលបំពេញកាតព្វកិច្ចយ៉ាងអង់អាចការពារព្រំដែន បូរណភាពទឹកដី និងមាតុភូមិ តាមឆន្ទៈមោះមុតរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត។
ព្រះអង្គបានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងសេចក្តីសោមនស្សរីករាយជាអនេក ដែលមានប្រជាពុទ្ធបរិសទ្ធ សប្បុរសជន រួមសាមគ្គីគ្នា ជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងស្មារតីមោះមុត និងអង់អាចក្លាហាន សម្រាប់បេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិនៅតាមបណ្ដោយព្រំដែន។
ព្រះអង្គបន្ដថា ការរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា ថៃ ឱ្យមានសន្ដិភាពឡើងវិញ ពីការឈ្លានពានទឹកដីកម្ពុជា គឺព្រះអង្គជឿលើរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសមហាអំណាចនៅលើពិភពលោក។
បើតាមព្រះគ្រូចៅអធិការវត្ដប្រាសាទត្រាំនាគ ព្រះអង្គ ស រ៉ា មានសង្ឃដីកាថា ការយកអំណោយជូនវីរកងទ័ពជួរមុខនេះ បានធ្វើឡើងជាបន្ដបន្ទាប់ ដែលអំណោយ រួមមាន ថវិកា អង្ករ ទឹកបរិសុទ្ធ និងគ្រឿងទេសជាច្រើនទៀត៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព