ព័ត៌មាន
សម្តេចតេជោ៖ ខ្ញុំមិនជំទាស់ទេប្រសិនបើកូកាផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកានេះផលិតនៅកម្ពុជា ការពហិការគឺកម្ពុជាអ្នកខាតបង់ទាំងការងារ ទាំងប្រាក់ចំណូលដោយផ្ទាល់ និងប្រយោលរបស់ប្រជាជន និងចំណូលរដ្ឋ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខមមិន (Comments) នៅក្នុងសំណេររបស់ លោក វ៉ាន់ សារ៉ាយ នៅអាធ្រាតថ្ងៃទី១៧ ខែសីហា ថា៖ «ដំបូងយើងត្រូវដឹងថា តើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដា ដោយសារវណ្ណដាស្រឡាញ់ជាតិ ឬយ៉ាងណា?
សម្ដេចតេជោបានសរសេរថា បន្ទាប់មកយើងត្រូវដឹងថាទោះជាកូកាកូឡាជាផលិតផលអាមេរិក តែវាក៏ជាផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល។ ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចតេជោបានបន្តថា ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះកម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អ៊ិនធើណែតឈប់លក់ប្រេងតែយើងបានម្ចាស់ការកាត់ផ្តាច់ និងឈប់ទិញជាមុនដើម្បីកុំឲ្យគេគំរាមយើងបានទៀត។
សម្ដេចតេជោបានថ្លែងថា ខ្ញុំមិនជំទាស់ទេប្រសិនបើកូកាកូឡានេះផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកានេះផលិតនៅកម្ពុជា បងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលរបស់ប្រជាជន និងចំណូលរដ្ឋ។
សម្ដេចតេជោបញ្ជាក់ថា ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀតគឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។
សម្ដេចតេជោបានអំពាវនាវជនរយមចាតិ សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវ ខិតខំរក្សាដើម្បីជាប្រយោជន៍របស់យើងដែរ៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព