ព័ត៌មាន
ឯកឧត្តម វង សូត អនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ប្រធានវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រចិន ចូលជួបសម្តែងការគួរសម
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដាវី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។
ឯកឧត្តម វង សូត បានស្វាគមន៍ចំពោះគណៈប្រតិភូនៃវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រចិន ព្រមទាំងបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់បច្ចុប្បន្ន ជាពិសេសការគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ារបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទីមួយក្នុងការវិនិយោគនៅកម្ពុជា ហើយឆ្នាំ២០២៥នេះ ជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន ដោយប្រទេសទាំងពីរបាននិងកំពុងកសាងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ឯកឧត្តម វង សូត បានជម្រាបជូនគណៈប្រតិភូចិនអំពីស្ថានភាពសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដូចជាអំណោយផលនៃវិស័យកសិកម្ម ដែលអ្នកវិនិយោគចិនមិនគួរមើលរំលង។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា វិស័យកសិកម្មកម្ពុជានាពេលសព្វថ្ងៃនេះ មានការវិវឌ្ឍយ៉ាងល្អប្រសើរ ដោយសារមានការគាំទ្រពីមិត្តចិន ទាំងផ្នែកបច្ចេកទេស និងទីផ្សារផងដែរ។ ឯកឧត្តម បន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចាប់អនុវត្តតាំងពីឆ្នាំ ២០២២មក បាននិងកំពុងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសំណូមពរទៅដល់ លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ក្នុងនាមជានាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងនីតិវិធីច្បាប់ ធ្វើយ៉ាងណាជួយគាំទ្រដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។
លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន មានប្រសាសន៍ថា នេះគឺជាលើកទីមួយហើយដែលលោកបំពេញទស្សនកិច្ចការងារមកកាន់កម្ពុជា ហើយលោកពិតជាស្រសាញ់ប្រទេសកម្ពុជា ដូចជាផ្ទះទីពីររបស់លោកដែរ។
លោកបានជម្រាបជូនថា លោកគឺជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ សៀង ហៃ ហើយលោកបានបង្កើតវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រនេះ ដើម្បីបណ្តុះបណ្តាលអ្នកច្បាប់ និងកសាងប្រព័ន្ធច្បាប់ដែលចាំបាច់ ឈានទៅគាំពារអ្នកវិនិយោគ និងបង្កើនបរិយ៉ាកាសវិនិយោគកាន់តែល្អប្រសើរ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់និងផ្លូវរបស់ចិន។
លោកសាស្រ្តាចារ្យ បានសន្យាថានឹងពាំនាំអនុសាសន៍របស់ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដើម្បីជម្រាបជូនទៅដល់អ្នកវិនិយោគគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែម និងប្តេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវន្ឍនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រត្តិបត្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-ចិន ជាពិសេសគឺផ្តោតលើការកសាងផ្នែកនីតិវិធីច្បាប់ ឱ្យកាន់តែប្រសើរឡើង។
ចុងក្រោយ ឯកឧត្តម វង សូត បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់ លោកសាស្ត្រាចារ្យ ហ៊ូ យ៉ុងអិន និងថ្លែងអំណរគុណជាថ្មីដល់មិត្តចិន ចំពោះការគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ជាពិសេសថ្មីៗនេះ ប្រទេសចិនបានចូលរួមសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ការសម្របសម្រួលនេះ គឺពិតជាបានជួយស្វែងរកសន្តិភាពវិញមកដល់កម្ពុជា ក៏ដូចជាជួយសង្គ្រោះអាយុជីវិតជនស៊ីវិលស្លូតត្រង់ជាច្រើន និងការខាតបង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ៕
-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦