ព័ត៌មាន
ដើមឈើអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង
ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។
តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលជាលទ្ធផលបឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញ គូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្ម អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬ វែងជាងនេះ ដោយកំណាយមិនទាន់រួច។ ដើមឈើនេះកប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។ ទាក់ទឹងនឹងកិច្ចការងារកំណាយដែរនេះបានឱ្យដឹងថា នៅមិនទាន់ចប់នៅឡើយទេ ដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។ ទីតាំងដើមឈើថ្មនេះ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់សហគមន៍ជនជាតិដើមព្រៅផងដែរ៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព