ព័ត៌មាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាល និងរៀបចំសាងសង់ផ្ទះ ព្រមទាំងប្រគល់ម៉ូតូជូនវីរកងទ័ពនៅជួរមុខ ផុន សុធា នៅភូមិរាយប៉ាយកណ្តាល ស្រុកកងមាស
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងពិធីសំណេះសំណាល និងរៀបចំសាងសង់ផ្ទះ ព្រមទាំងប្រគល់ម៉ូតូជូនវីរកងទ័ពនៅជួរមុខ ផុន សុធា នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារចុះមូលដ្ឋានស្រុកកងមាស ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ក្រុមគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋនៃឃុំរាយប៉ាយ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ពិធីជួបជុំគ្នានេះ មិនមែនគ្រាន់តែជាការបង្ហាញពីសាមគ្គីភាពនោះទេ តែជាការបង្ហាញនូវស្មារតីស្នេហាជាតិ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពរបស់យើង ដែលបានលះបង់កម្លាំងកាយចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារជាតិមាតុភូមិយើង ក្នុងគោលដៅធានាបាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា ដូច្នេះ ក្នុងនាមយើងជាអ្នកសមរភូមិក្រោយ យើងត្រូវមានកាតព្វកិច្ចជួយគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ពួកគាត់បន្ថែមតាមលទ្ធភាពរបស់យើងរៀងៗខ្លួន។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមការងារចុះមូលដ្ឋានឃុំរាយប៉ាយ ដែលបានជួយឧបត្ថម្ភម៉ូតូ និងសាងសង់ផ្ទះ ព្រមទាំងគ្រឿងបរិក្ខារមួយចំនួនជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពនៅជួរមុខ ផុន សុធា ដើម្បីជាការដឹងគុណដល់ការលះបង់របស់គាត់សម្រាប់ប្រទេសជាតិ ដោយទាំងនេះបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រុមការងារចុះជួយស្រុកកងមាស ដែលជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់កងទ័ព ឱ្យកាន់តែមានកម្លាំងចិត្តបន្តបេសកកម្មរបស់ខ្លួនដោយភាពក្លាហាន និងជំនឿជាក់ ហើយក៏ជាគំរូមួយដែលបង្ហាញថា អ្នកសមរភូមិក្រោយតែងតែគិតគូរ និងនៅជាមួយសមរភូមិជួរមុខជានិច្ច៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព