ព័ត៌មាន
ឯកឧត្តមបណ្ឌិត ងី មានហេង បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋរួមគ្នាលុបបំបាត់ជម្រកមូសខ្លា
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។
ឯកឧត្តម បណ្ឌិត ងី មានហេង បន្តថា ជំងឺគ្រុនឈាម គឺជាជំងឺមួយដែលមនុស្សត្រូវប្រុងប្រយ័ត្នក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ ជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះមិនចម្លែកទេដែលក្នុងមួយឆ្នាំៗមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម។ ដូច្នេះត្រូវដឹងពីជំងឺ និងការពារបានត្រឹមត្រូវ។ ទន្ទឹមនឹងនោះក្រុមការងារមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ តែងតែចុះផ្សព្វផ្សាយអប់រំ លុបបំបាត់ជម្រកមូសខ្លា តាមសហគមន៍ងាយរងគ្រោះ ដោយធ្វើដំណើរដើរពីផ្ទះមួយ ទៅផ្ទះមួយ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរដ្ឋបាលខណ្ឌនានា នៅជាយរាជធានីភ្នំពេញ ដែលមិនឋិតនៅកណ្តាលក្រុង ជាប្រចាំ ក្រៅពីនោះក៏មានសារអប់រំសុខភាព ដែលមានដាក់តាំងនៅតាមមណ្ឌលសុខភាពទាំង៤៣កន្លែង និងមនី្ទរពេទ្យបង្អែកនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា។ ក្នុងនាមប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម បណ្ឌិត ងី មានហេង សូមអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លា ជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ ការដាក់អាបេតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍។
សូមរំលេចឡើងវិញថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី រួមជាមួយអង្គភាព ង.៧០ និងអាជ្ញាធរមូលដ្ឋាន បានចេញយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគំរូល្អ ក្នុងការប្រយុទ្ធទប់ស្កាត់ នឹងជំងឺគ្រុនឈាម និងសូមជំរុញលើទឹកចិត្តដល់អាជ្ញាធរ ខេត្ត មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍ ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព