ព័ត៌មាន
រដ្ឋបាលក្រុងស្វាយរៀងនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរកងទ័ពនៅសមរភូមិជួរមុខនិងជនភៀសសឹក
ស្វាយរៀង ៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលប្រមូលបានពីសប្បុរសជន ក្នុង និងក្រៅខេត្ត ត្រូវបានរដ្ឋ បាលក្រុងស្វាយរៀង ដឹកនាំដោយលោក យូ ប៊ុន្នី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ណុប ចំរើន អភិបាលក្រុង នាំយកទៅ ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិជួរមុខ និងជនភៀសសឹក កាលពីថ្ងៃចុងសប្តាហ៍មុននេះ ។
លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលក្រុងនាំយកទៅចែកផ្ដល់ជូន ដល់វីរកងទ័ពឈរជើងការពារសមរភូមិជួរមុខ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នេះ ជាអំណោយ លើកទី៣ បន្ទាប់ពីរដ្ឋបាលក្រុងបានទទួលអំណោយពីព្រះសង្ឃ និងសប្បុរសជន។
ក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង លោកបានថ្លែងនូវព្រះអំណរគុណ និងសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំ ពោះព្រះតេជគុណ សម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុកម៉ែ អ៊ំមាមីង បងប្អូន អាជីវករ និងពលរដ្ឋទាំង អស់ ដែលមានសទ្ធា ទឹកចិត្តជ្រះថ្លា ប្រកបដោយឆន្ទៈ មនសិការ ស្នេហាជាតិ មាតុភូមិ ក្រោមការដឹកនាំរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ពិសេសអំ ណោយទាំងអស់ បានបរិច្ចាគចេញពីទឹកចិត្តស្មោះស្ម័គ្រ និងការគោរពគាំទ្រចំពោះបងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់ យើង ដែលយកអាយុជីវិត ឈរជើង នៅតាមតំបន់ព្រំដែន ក្នុងការការពារដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ៕
អត្ថបទ ៖ ភា សារិទ្ធ











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព