ព័ត៌មាន
ឯកឧត្តម ហេង រតនា៖គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះដែរ
ភ្នំពេញ ៖បន្ទាប់ពីប្រទេសថៃបានយកគ្រាប់មីនទៅតាំងបង្ហាញឱ្យគណប្រតិភូចំនួន៣៣ប្រទេស និងដៃគូមួយចំនួនទៀតពិនិត្យមើល កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអះអាងថា គ្រាប់មីនដែលថៃយកមកតាំងបង្ហាញនោះ ភាគច្រើននៅមានសល់គន្លឹះ ដែលនោះជាមីនថ្មី មិនមែនជាគ្រាប់មីនយកចេញពីចំការមីននោះទេ។
ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ឋប្រឆាំងនឹងគ្រាប់មីន «កម្ពុជាស្រលាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ខែសីហានេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមបន្តថា គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះនោះដែរ ហើយបើកងទ័ពគេដាក់មែន គឺគេដកគន្លឹះចេញ ដើម្បីដាក់ឱ្យផ្ទុះហើយ បើដាក់មិនឱ្យផ្ទុះដដែល មិនដឹងជាដាក់ធ្វើអីនោះទេ។ លើសពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា មីនប្រភេទ PMN-2ដែលប្រទេសថៃដាក់បង្ហាញនោះ គឺផលិតនៅទស្សន៍វត្ស ឆ្នាំ១៩៧០ ហើយប្រភេទមីននេះ ធ្លាប់បាននាំចូលក្នុងប្រទេសកម្ពុជានៅទស្សន៍វត្សឆ្នាំ១៩៨០ ហើយក្រោយពីប្រទេសកម្ពុជាទទួលបានសន្តិភាព ក៏បានកម្ទេចចេញពីក្នុងស្តុកអស់តាំងពីឆ្នាំ១៩៩០មកម្លេះ ហើយក៏មានអន្តរជាតិបានមកត្រួតពិនិត្យច្បាស់លាស់ផងដែរ៕
ជាការកត់សំគាល់ ជារឿយៗកងទ័ពថៃតែងចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ ដែលប្រទេសថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។ យ៉ាងណាក្តី ដើម្បីទប់ទល់នឹងការចោទប្រកាន់នេះ អាជ្ញាធរមីន និងក្រសួងការបទេសកម្ពុជាជាដើមនោះ តែងតែចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតប និងផ្ញើលិខិតទៅប្រធានអនុសញ្ញាអូតាវ៉ាដើម្បីបញ្ជាក់ពីការពិត។អត្ថបទ៖ទូច សោភ័ណ







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព