ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ផ្ទះមួយខ្នង ដីមួយហិចតា ជូនឪពុកម្តាយទ័ពជួរមុខប្រចាំការនៅប្រាសាទតាក្របី
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក វេ គឹមសុីម នាយការិយាល័យបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្តបាត់ដំបង បានដឹកនាំក្រុមការងាររួមមាន លោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ, លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ ព្រមទាំងមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះ ប្រគល់ផ្ទះ១ខ្នង និងដីទំហំ ១ហិចតា ជូនឪពុកម្តាយ លោកព្រិន្ទបាលទោ ទី ភាព ជាយុទ្ធជន នៅវរសេនាតូចលេខ២៥១ ចំណុះកងពលតូចលេខ៥ ឈរជើងនៅប្រាសាទតាក្របី កងទ័ពជួរមុខប្រចាំការនៅទិសប្រសាទតាក្របី ដែលគ្មានផ្ទះ និងដីរស់នៅផ្ទាល់ខ្លួន សព្វថ្ងៃរស់នៅចំណីមាត់អូរស្ថិតនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ផ្ទះដែលប្រគល់ជូនគ្រួសារកងទ័ពខ្វះខាតនៅពេលនេះជាអំណោយថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។ បន្ថែមលើនេះ ឪពុកម្តាយ លោកព្រឹន្ទបាលទោ ទី ភាព ក៏ទទួលបានអំណោយពីកាកបាទក្រហមសាខាស្រុកគាស់ក្រឡ និង ស.អ.កខេត្ត រួមមាន៖ មី ៣កេសតូច ត្រីខ ៣យួរ ទឹកសុីអុីវ ២យួរ ទឹកត្រី ២យួរ ប្រេងកូឡា ២ដប អង្ករ ៥០គីឡូក្រាម ឆ្នាំង២ ចាន ស្លាបព្រាវែក ពាងទឹក២ និងថវិកាមួយចំនួនផងដែរ ។










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព