ព័ត៌មាន
អ្នកនាំពាក្យអាជ្ញាធរអប្សរា៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាខេត្តសៀមរាបនៅរក្សាបានកំណើន បើទោះបីកម្ពុជាជួបសភាពការណ៍ជម្លោះព្រំដែន
សៀមរាប៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី១៩ ខែសីហានេះថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិរក្សាបាននូវកំណើន បើទោះបីសភាពការណ៍ជម្លោះព្រំដែនមានបញ្ហាលំបាក។

លោក ឡុង កុសល បានឱ្យដឹងថា ការរក្សាបាននូវកំណើនភ្ញៀវទេសចររបស់ទាំងភ្ញៀវជាតិ និងអន្តរជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌របស់កម្ពុជា និងភាពវិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើនសេចក្តីទុកចិត្ត និងសេវាកម្មរបស់យើងជូនភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។
លោក ឡុង កុសល បានបញ្ជាក់ថា៖«តាមស្ថិតិដែលបង្ហាញកំណើនភ្ញៀវទេសចរចិនក៏មាន កំណើនភ្ញៀវទេសចរខាងអឺរ៉ុបក៏មាន»។
បើតាម លោក ឡុង កុសល អ្វីដែលអាជ្ញាធរជាតិអប្សរានឹងត្រូវបន្តធ្វើ គឺខិតខំជួសជុល ថែរក្សាសម្បត្តិបេតិកភណ្ឌ មរតកដូនតាឲ្យកាន់តែល្អប្រសើរ និងឲ្យក្លាយជាចំណុចទាក់ទាញកាន់តែខ្លាំង។
លោកបានបន្តថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែសីហានេះ មានភ្ញៀវទេសចរអន្ដរជាតិយ៉ាងច្រើនកុះករ បានមកទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្ដសៀមរាប ។
បើតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែសីហានេះដែរថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះទេសចរចិនចំនួន ៥៣ ២៩១ នាក់ បានមកលេងកម្ពុជា ចំនួននេះបានកើនឡើង២១% បើធៀបនឹងឆ្នាំមុន ខណៈចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេដែលបានទៅទស្សនាប្រាសាទអង្គរវត្ត។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥ ៧២០នាក់ បានទៅទស្សនាទីនោះ។ ឆ្នាំ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព