ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម៖ និសិ្សតជ័យលាភីអាហារូបករណ៍នឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃបំផុតចូលរួមកសាងសង្គម សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានអនុញាតឧ្យក្រុមនិសិ្សតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចំនួន ៤៧រូប ដឹកនាំដោយលោក ឆៃ ប៉េងស្រ៊ន់ ចូលជួបសំណេះសំណាល់និងទទួលអនុសាសន៍ណែនាំមុនចេញដំណើរទៅសិក្សានៅប្រទេសទំាងពីរខាងលើ។
លោក ឆៃ ប៉េងស្រ៊ន់ តំណាងក្រុមនិសិ្សតជ័យលាភី បានប្រសាសន៍ឧ្យដឹងថា អាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) គឺជាអាហារូបករណ៍មួយដែលរដ្ឋាភិបាលកូរ៉េផ្តល់ជូននិស្សិតបរទេសសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ ឧត្តមសិក្សា (ថ្នាក់អនុបណ្ឌិត ឬ បណ្ឌិត) ផ្តល់ជូននិស្សិតបរទេស ២២០០នាក់ មកពី១៦០ ប្រទេស។ សម្រាប់ឆ្នាំ២០២៥ មាននិស្សិតកម្ពុជា ជាប់អាហារូបករណ៍ GKS ចំនួនចំនួន ៤៧រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៤៥រូប និងបណ្ឌិត ០២រូប ក្នុងនោះមានស្ត្រី ៦៤% និងបុរស ៣៦ ដែលសិក្សានៅ ២៨ សាកលវិទ្យាល័យផ្សេងគ្នា លើ ៣៦ មុខជំនាញ មានវិស្វកម្ម បច្ចេកវិទ្យាវិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រសង្គម ស្ថាបត្យកម្ម បញ្ញាប្បនិម្មិត្ត AI វិទ្យាសាស្ត្រកុំព្យូទ័រ អប់រំភាសាកូរ៉េ វិទ្យាសាស្ត្រម្ហូប អាហារ ទំនាក់ទំនងអន្តរជាតិ វិស្វកម្មកុំព្យូទ័រ គ្រប់គ្រងអាជីវកម្ម រដ្ឋបាលសាធារណៈ ជាដើម។ ដោយឡែក អាហារូបករណ៍រដ្ឋាភិបាលជប៉ុន (Ministry of Education, Culture, Sports, Science and Technology in Japan, MEXT) មាននិស្សិតចំនួន ២ រូប បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ intergrade program (master-doctor) ក្នុងម្នាក់ជានារី និងម្នាក់ជាបុរស សិក្សាលើមុខជំនាញ វិស្វកម្មធនធានទឹក និងវិស្វកម្មសំណង់ស៊ីវិលនិងបរិស្ថាន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងការអបអរសាទរបស់ សម្តេចរដ្ឋសភាធិបតី ជូនចំពោះក្មួយៗជានិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានជ័យលាភីអាហារូបករណ៍នៅក្នុងឱកាសនេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងការកោតសរសើរចំពោះក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារហូតទទួលបានជោគជ័យ ជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារនិងប្រទេសជាតិផងដែរ។ ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានថ្លែងអំណរគុណនូវគំនិតផ្តួចផ្តើមក្នុងការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនានា ដើម្បីស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទទួលយកនៃការចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំ សមនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍”។
ក្នុងនាមរដ្ឋសភា និងប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាលនិងប្រជាជនសាធារណរដ្ឋកូរ៉េ រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍ ដល់សិស្ស និស្សិត កម្ពុជា បានសិក្សា ដែលជាកសាងធនមនុស្សមួយដ៏មានតម្លៃបំផុត ចូលរួមកសាងសង្គម សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណ និងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១។
ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំដល់និសិ្សតជ័យលាភីទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សា ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ ជាពិសេសការសិក្សាស្រាវជ្រាវលើមុខវិជ្ជាសិក្សានីមួយៗ និងរបបគំហើញថ្មីៗ នាំយកចំណេះវិជ្ជាមកបម្រើប្រទេសជាតិ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បង្ហាញក្តីសង្ឃឹមមុតមាំថា និសិ្សតជ័យលាភីទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមកសាងនិងអភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត់។
ក្រុមនិស្សិតជ័យលាភី បានថ្លែងអំណរគុណជ្រាលជ្រៅជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍បានចួលជួបទទួលអនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។ ជាមួយគ្នានេះក្រុមនិស្សិតទំាងអស់ បានប្តេជ្ញាចិត្តមោះមុតក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹងនិងជំនាញ ដើម្បីមកបម្រើប្រទេសជាតិ ចូលរួមអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀ៕








-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»
-
ព័ត៌មាន6 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង