ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេស៖និស្សិតម្នាក់ជាទូតសុច្ឆន្ទៈម្នាក់របស់កម្ពុជា ចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី អរិយធម៌ និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ បានជួបអបអរសាទរ និងសំណេះសំណាលជាមួយនិស្សិតខ្មែរចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ នៅប្រទេសហុងគ្រី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍មួយចំនួនដល់ប្អូនៗ ក្មួយៗជានិស្សិតដូចខាងក្រោម៖
១. ខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង ជំនាញឯកទេស និងបច្ចេកវិទ្យា ឱ្យបានខ្លាំងបំផុត។
២. ថែរក្សាសុខភាព សុវត្ថិភាព និងកុំចំណាយពេលវេលាធ្វើរឿងឥតប្រយោជន៍។
៣. និស្សិតម្នាក់ជាទូតសុច្ឆន្ទៈម្នាក់របស់កម្ពុជា (Cambodia Brand Ambassador – BA) ដែលចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី អរិយធម៌ សម្បត្តិមរតក ផលិតផលខ្មែរ និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។
៤. រៀនចប់ត្រឡប់មកមាតុភូមិវិញ ប្រទេសជាតិយើងត្រូវការធនធានមនុស្សលើគ្រប់វិស័យដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន រុងរឿង និងសម្បូរសប្បាយ។
៥. មានគំនិតស្នេហាជាតិមាតុភូមិកម្ពុជា មានសាមគ្គីភាពជាតិ សុចរិតធម៌ យុត្តិធម៌ និងទឹកចិត្តមនុស្សធម៌ (ចេះជួយយកអាសាជនរងគ្រោះ និងជនស្លូតត្រង់ទន់ខ្សោយ)។




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព