ព័ត៌មាន
ប្រជាពលករមកពីប្រទេសថៃ អរគុណរាជរដ្ឋាភិបាលដែលដឹងពីសុខទុក្ខប្រជាពលរដ្ឋ និងបានរកការងារអោយធ្វើ មានប្រាក់ខែសមរម្យ
កំពង់ឆ្នាំង៖ ប្រជាពលករមកពីប្រទេសថៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលដឹងពីសុខទុក្ខរបស់ប្រជាពលករវិលមកពីប្រទេសថៃ និងបានរកការងារអោយធ្វើភ្លាមៗ មានប្រាក់ខែសមរម្យ ក្រោយមកដល់ស្រុកកំណើត។ ប្រជាពលករបានសំដែងការដឹងគុណបែបនេះ ក្នុងពេលឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវជាក្រុមការងារបានចុះសួរសុខទុក្ខពួកគាត់នៅសាលាក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រជាពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃបានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែររៀងរាល់ថ្ងៃ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែថៃមិនបានបើកប្រាក់ខែអោយឡើយ។ នៅថ្ងៃនេះ ពួកគាត់បានឃើញក្រុមការងាររាជរដ្ឋាភិបាលដែលមានឯកឧត្តម អ៊ុក រ៉ាប៊ុន ជាប្រធាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ សំណេះសំណាលសួរសុខទុក្ខ និងបានយកចិត្តទុកដាក់ដល់ពួកគាត់បែបនេះ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងក្រុមការងារ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនក្នុងប្រទេស ក៏ដូចក្នុងតំបន់ទាំងមូល និងនៅក្នុងពិភពលោកផងដែរ។
ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង បាននាំនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះប្រជាពលករវិលពីប្រទេសថៃ ក្នុងគ្រាដែលមានការរំលោភបំពានពីយោធាថៃ មកលើទឹកដីកម្ពុជារបស់យើង។ សម្តេចតែងតែយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដោយមិនទុកប្រជាពលរដ្ឋខ្មែរណាម្នាក់ចោលឡើយ។ កន្លងមកនេះដោយសារស្ថានភាពផុយស្រួយ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រឡប់មកកម្ពុជាវិញ ក្នុងគោលដៅការពារសុខសុវត្ថិភាព ពីក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ។ ឯកឧត្តមបានណែនាំដល់ពលរដ្ឋដែលទើបត្រឡប់មកវិញ សូមបន្ដស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏មានតម្រូវការបុគ្គលិកធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា ថៃ មិនទាន់ដោះស្រាយរួចរាល់ ការដែលចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួបបញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃមួយក្ដាប់តូច។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសយើង រួមគ្នាពង្រឹងខឿនការពារជាតិ ខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ កាំង ហុងវាស្នា
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព