ព័ត៌មាន
កម្ពុជាបន្តនាំក្រុមអ្នកសង្កេតការណ៍បរទេស ទៅមើលដោយផ្ទាល់ភ្នែក នៅព្រំដែនខេត្តព្រះវិហារ ដើម្បីផ្ទៀងផ្ទាត់បទឈប់បាញ់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថានៅព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានបន្តសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ដែលកម្ពុជា និងថៃបានឯក ភាពគ្នា។
តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា ថ្ងៃនេះក្រុមអ្នកសង្កេតការណ៍ការណ៍អន្តរកាល(IOT)ចំនួន៥ប្រទេសដូចជាតំណាងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដើម្បីចុះត្រួតពិនិត្យសភាពការណ៍នៅតាមព្រំដែនកម្ពុជា និងថៃបន្ថែមទៀតស្តីពីបទឈប់បាញ់។
សូមបញ្ជាក់ថា ក្រសួងការពារជាតិ ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ធ្វើការសម្របសម្រួល និងដឹកនាំតំណាងអង្គទូត អង្គការនានា ក៏ដូចជាអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាអញ្ជើញទៅកាន់តំបន់ព្រំដែនជម្លោះជាមួយថៃ ជាច្រើនលើកច្រើនសារមកហើយ។ ក្រោយឃើញស្ថានភាពដោយផ្ទាល់ភ្នែក តំណាងអង្គទូតខ្លះបានសម្តែងការគ្រាំគ្រាចិត្តជាពនពេកបន្ទាប់ពីឃើញទំហំ នៃការខូចខាត និងផលប៉ះពាល់របស់ប្រជាពលរដ្ឋខ្មែរ ក្រោយទាហានថៃផ្លោកគ្រាប់ដាក់រយៈពេលប្រាំថ្ងៃកាលពីចុងខែកក្កដា ឆ្នាំ២០២៥កន្លងទៅនោះ។
រាជរដ្ឋាភិបាលជប៉ុន ចិន និងសហគមន៍អឺរ៉ុប រួមទាំងអង្គការនានាច្រើនទៀតនៅកម្ពុជាបានប្រកាសផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ និងសម្ភារៈមួយចំនួន ដើម្បីជួយពលរដ្ឋខ្មែរ ដែលបានរងគ្រោះដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះផងដែរ៕អត្ថបទបាន ចក់


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព