ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែនព្រះវិហារ និងសួរសុខទុក្ខពលករ ភ្នាក់ងារទេសចរ ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារ
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំប្រតិភូអញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុនសែនព្រះវិហារ និងចុះសួរសុខទុក្ខពលករ ភ្នាក់ងារទេសចរ នៃអាជ្ញាធរជាតិព្រះវិហារ បម្រើការនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ ក្នុងអំឡុងពេលសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។
ក្នុងឱកាសនោះលោកជំទាវ ក៏បានសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការពលីរបស់វីរកងទ័ពកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានសៀមមកលើបូរណៈភាពទឹកដីរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះដែរលោកជំទាវក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនពរដល់ពលករ ភ្នាក់ងារទេសចរ សន្តិអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារមានសុខភាពល្អទាំងអស់គ្នា ដើម្បីបម្រើការងារជូនជាតិ និងការពារបេតិកភណ្ឌជូនជាតិយើងបន្តទៅមុខទៀត។
ជាមួយគ្នានោះលោកជំទាវក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគភ្នាក់ងារទេសចរ ពលករបរិស្ថាន និងពលករជំនាញជួសជុលប្រាសាទចំនួន៤៥នាក់ ដែលជាប់គាំងលើភ្នំប្រាសាទព្រះវិហារ ក្នុងអំឡុងពេលសង្រ្គាម ក្នុងម្នាក់ៗទទួលបាន អង្គរ១បាវ ទឹកត្រី១យួរ ឃីដ១ និងថវិកា១លានរៀល និងបុគ្គលិកចំនួន៤៥នាក់ទៀត ថវិកា៥០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់អាជ្ញាធរជាតិព្រះវិហារផងដែរ៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព