ព័ត៌មាន
ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មបានត្រឹមត្រូវជួយទាក់ទាញវិនិយោគិន និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ
ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មបានត្រឹមត្រូវ បានផ្តល់ឧត្តមប្រយោជន៍ជាច្រើន ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងការពារវិនិយោគិន ការរួមចំណែកជំរុញឱ្យទីផ្សារមូលបត្រមានភាពរឹងមាំ និងជួយគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ បង្កើតការងារ និងជួយបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធជាដើម។
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអញ្ជើញជាធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “បច្ចុប្បន្នភាពនៃកាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ, ក្នុងសិក្ខាសាលានេះ ក៏មានការ អញ្ជើញចូលរួមពីតំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញជាច្រើនរូប។
ឯកឧត្តមអគ្គនាយក បានលើកនូវកាតព្វកិច្ចជាសារវន្ត សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ គឺកាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ ហិរញ្ញវត្ថុ ឱ្យរងសវនកម្មឯករាជ្យ ស្របតាមលក្ខខណ្ឌកំណត់ ព្រមទាំងកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក និយ័តករគណនេយ្យ និងសវនកម្ម។
ឯកឧត្តម ប៊ូ ថារិន បន្ថែមថា ការអនុវត្តកាព្វកិច្ចគណនេយ្យ និងសវនកម្ម បានត្រឹមត្រូវទៅតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន នឹងផ្តល់ឧត្តមប្រយោជន៍ជាច្រើនដល់ដូចជា៖ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ទទួលបានការវិភាគមូលធនប្រកបដោយប្រសិទ្ធភាព ព្រមទាំងពង្រឹងការគ្រប់គ្រងក្រុមហ៊ុន និងជំនឿទុកចិត្តរបស់ម្ចាស់ភាគហ៊ុន, ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងការពារវិនិយោគិន, រួមចំណែកជំរុញឱ្យទីផ្សារមូលបត្រមានភាពរឹងមាំនិងចីរភាព, ការពារសាធារណជន, សម្រួលដល់ក្រុមហ៊ុនក្នុងការបង់ពន្ធ, ជួយគាំទ្រដល់ការរីកចំរើននៃសេដ្ឋកិច្ចជាតិ ធានាចីរភាពនៃកំណើនសេដ្ឋកិច្ច និងបង្កើតបរិយាកាសវិនិយោគ ឱ្យកាន់តែប្រសើរ នៅកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋ និងជួយបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព