ព័ត៌មាន
កម្ពុជាបន្តទទូចឲ្យថៃប្រគល់ទាហាន១៨នាក់មកកម្ពុជាវិញ ដែលក្រុមគ្រួសាររបស់ពួកគាត់កំពុងរងចាំទាំងយប់ទាំងថ្ងៃ
កម្ពុជានៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគាត់ ដែលកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ខណៈមកដល់ថ្ងៃទី២០ខែសីហានេះគឺមានរយៈពេល២២ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគាត់ទៅដោយខុសច្បាប់នោះ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង និងធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏បានស្នើឲ្យថៃ គប្បីគោរពបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់បំផុត ដែលបានព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា និងនឹងគោរពស្មារតីឯកភាពទាំង១៣ចំណុច កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ដែលមានអាមេរិក ចិន និងម៉ាឡេស៊ីជាសាក្សីផងដែរនោះ។
លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។
លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ នោះឲ្យខាងតែបាននាពេលឆាប់ៗនេះ។
ជាមួយគ្នានោះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានផ្តាំទៅភាគីថៃជាថ្មីម្តងទៀតផងដែរថា កម្ពុជាប្ដេជ្ញាធ្វើការដោយស្មោះត្រង់ និងជិតស្និទជាមួយប្រទេសថៃ ម៉ាឡេស៊ី និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ ដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដូច្នេះថៃត្រូវតែគោរព និងប្រ កាន់ខ្ជាប់នូវរាល់កិច្ចព្រមព្រៀងទាំងឡាយនេះ៕ អត្ថបទបានចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព