ព័ត៌មាន
ទេសាភិបាលធនាគារជាតិ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋមកព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យរុស្សី
លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជើញសាកសួសុខទុក្ខប្រជាពលរដ្ឋមកព្យាបាលជំងឺភ្នែក ដែលបាននិងកំពុងតែបន្តពិនិត្យ និងព្យាបាល ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ (AHHA) មូលនិធិចក្ខុខ្មែរ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកវេជ្ជបណ្ឌិត ងី ម៉េង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៥ នេះ បានអញ្ជើញសាកសួសុខទុក្ខប្រជាពលរដ្ឋមកព្យាបាលជំងឺភ្នែក ដែលកំពុងតែបន្តពិនិត្យ និងព្យាបាលប្រមាណចំនួន ៣០០ នាក់ មកពីស្រុកសន្ទុក ខេត្តកំពង់ធំ ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តាមការបញ្ជាក់ពីមន្ត្រីសម្របសម្រួលរបស់ក្រុមការងារធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋមានជម្ងឺភ្នែក ដែល មកទទួលការពិនិត្យ និងព្យាបាលជម្ងឺភ្នែកលើកនេះ ភាគច្រើនវះកាត់កន្ទុយថ្លែន និងបកភ្នែកឡើងបាយដោយឥតគិតថ្លៃ ពីក្រុម គ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី។ ចំណែកលើកនេះ ក៏ដូចលើកមុនៗដែរ គឺទទួលបានការជួយឧបត្ថម្ភ និងទំនុបបម្រុង ដូចជា ការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ពីសំណាក់លោកជំទាវ ជា សិរី។
សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ បានរៀបចំធ្វើការពិនិត្យ និងព្យាបាលជូនចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត ជារួម, សកម្មភាពកម្មវិធីពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ ដែលមានជម្ងឺភ្នែកលើកនេះ គឺមាន ការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា និងកិច្ចសហការដោយការយកចិត្តទុកដាក់ពីយ៉ាងសកម្មពីក្រុមគ្រូពេទ្យ មនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA មូលនិធិចក្ខុខ្មែរ ក្នុងនោះក៏មានការរួមពីក្រុមបុគ្គលិក របស់ធនាគារឯកជន ជាដៃគូផងដែរ។
សូមរំលឹកជូនថា ប្រជាពលរដ្ឋដែលមកទទួលយកការព្យាបាលជម្ងឺភ្នែកទាំងអស់ សុទ្ធតែទទួលបានការវិនិច្ឆ័យយ៉ាងច្បាស់លាស់ កាលពីអំឡុងនៃពិនិត្យ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅស្រុកសន្ទុកកន្លងមក ហើយនៅក្នុងអំឡុងពេលពិនិត្យ និងព្យាបាលនេះ គឺទទួលបានការតាមដានដោយយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព