ព័ត៌មាន
សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងបន្តនាំយកគ្រឿងឧបភោគបរិភោគទៅផ្តល់ឧបត្ថម្ភបន្ថែមជូនវីរៈកងទ័ពនៅសមរភូមិជួរមុខ
ស្វាយរៀង ៖ សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងក្រុងនិងខេត្តស្វាយរៀង ដឹកនាំដោយលោកយស់ ពៅ នាយកវិទ្យាល័យស្វាយរៀង នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៥នេះ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់ឆ្នាំ ១៩៨៧.១៩៩០ទៅចែកផ្តល់ជូនវីរៈកងទ័ពឈរជើងតំបន់មួយចំំនួន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យព្រំដែនកម្ពុជាថៃ។
នៅគ្រប់កន្លែងឈរជើងរបស់វីរកងទ័ពឈរជើង ដែលប្រតិភូ គ្រូបង្រៀនអញ្ជើញដល់ ក្នុងនាមសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូ លោក យស់ ពៅ បានមានប្រសាសន៍សំណេះសំណាល ដោយនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមគណៈអភិបាលខេត្តជូនចំពោះវីរៈកងទ័ពទាំងអស់ដែលឈរជើងការពារមរណភាពទឹកដីនៅក្នុងភូមិសាស្ត្រដោយក្តីនឹករលឹក។
លោកយស់ ពៅ ក៏បានសំដែងនូវការកោតសរសើរខ្ពស់ចំពោះវីរៈកងទ័ពទាំងអស់ដែលបានប្រយុទ្ធប្រឆាំង តតាំងការពារទឹកដី ពីសំណាក់ចោរសៀមយ៉ាងអង់អាចក្លាហានដើម្បីរក្សាបានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យមានសន្តិភាព។ លោកយស់ ពៅបានបញ្ជាក់បន្ថែមថា រាល់គំរូវីរភាពរបស់វីរកងទ័ព ក្នុងនាមសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សូមធ្វើការចងចាំ នៅក្នុងក្រអៅបេះដូង និងសូមលំអោនកាយគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនវីរៈយុទ្ធនារីដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុការពារទឹកដីដ៏ពិសិដ្ឋនេះផងដែរ។
សូមបញ្ជាក់ថានៅគ្រប់កន្លែង ដែលវីរៈកងទ័ពឈរជើង លោកគ្រូ អ្នកគ្រូ នូវបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាសម្រាប់ចាត់ចែងប្រើប្រាស់បន្ថែមលើរបបដែលរាជរដ្ឋាភិបាលផ្ដល់ជូនដល់វីរៈកងទ័ពផងដែរ។











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព