ព័ត៌មាន
កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំនេះផ្ដោតលើមណ្ឌលសុខភាព សាលាបឋមសិក្សា និងអនុវិទ្យាល័យ
ភ្នំពេញ៖ កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥។ ឆ្នាំនេះគោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ រីឯវិស័យអប់រំរួមមាន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ។
នេះបើយោងតាមរបាយការណ៍ កិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៨ខែ ក្នុងឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ត សម្រាប់ការងារវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. កាលពីម្សិលមិញ។
ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះក្រុមការងារ ពិសេសគណៈកម្មការគ្រប់ៗរូបដែលបានចូលរួមជាផ្នែកមួយនៅក្នុងការធ្វើឱ្យអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលមានការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់។
ទន្ទឹមនេះ កិច្ចការដែលគណៈកម្មការគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធកំពុងរួមសហការគ្នាធ្វើនេះ ពិតជាបានចូលរួមលើកកម្ពស់ការផ្តល់សេវាល្អដល់ប្រជាជន ព្រមទាំងរំលេចបាននូវឧត្តមភាពជាមន្ត្រីដែលបានអនុវត្តការងារចេញពីបេះដូងនៅគ្រប់គោលដៅទូទាំងប្រទេស។
កិច្ចប្រជុំនារសៀលនេះ ទទួលបានការចូលរួមមតិយោបល់គ្នាយ៉ាងផុលផុសហើយក៏បានបង្ហាញស្មារតីថា ការងារដែលកំពុងអនុវត្តនេះ គឺជាផ្នែកដែលប្រទាក់ក្រឡាគ្នាជាមួយនឹងការងារដទៃៗទៀតនៃការកែទម្រង់រដ្ឋបាលសាធារណៈ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈបានកាន់តែកៀក កាន់តែប្រសើរ និងផ្តល់ប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋរបស់យើងគ្រប់ៗរូប។
គួររម្លឹកដែលថា ក្នុងពេលនេះកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥។ ឆ្នាំនេះគោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ រីឯវិស័យអប់រំរួមមាន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព