ព័ត៌មាន
ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ផ្តោតសំខាន់ទៅលើលក្ខណៈវិនិច្ឆ័យចំនួនពីរដដែល គឺកត្តាសង្គមនិងសេដ្ឋកិច្ច
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ នឹងត្រូវឈរលើគោលការណ៍លក្ខណវិនិច្ឆ័យចំនួនពីរដដែល ដោយផ្អែកទៅលើកត្តាសង្គម និងកត្តាសេដ្ឋកិច្ច ទាំង៧ចំណុច សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរនៅក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី១ កាលពីល្ងាចថ្ងៃទី២០ ខែសីហានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មាន ឱ្យដឹងថា ដូចទៅនឹងឆ្នាំមុនៗដែរ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើកទី១ គឺត្រូវធ្វើបទបង្ហាញដើម្បីឱ្យភាគីទាំងពីរ គឺភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិតឱ្យបានជ្រាប ហើយយោងតាមបទបង្ហាញលក្ខណៈវិនិច្ឆ័យចំនួន២នេះ ទី១.គឺផ្អែកទៅលើកត្តាសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.ផ្អែកទៅលើកត្តាសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ ភាគីនីមួយៗនឹងវិលត្រឡប់ទៅសិក្សាផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ដើម្បីដាក់ចេញនូវគោលជំហររបស់ភាគីខ្លួននៅក្នុងកិច្ចប្រជុំបន្ទាប់។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជក់បន្ថែមថា បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីទាំងអស់បានឯកភាពរៀបចំកិច្ចប្រជុំបន្តបន្ទាប់ទៀត ចាប់ពីថ្ងៃទី៣ ខែកញ្ញា, លើកទី៣ ថ្ងៃទី១០ លើកទី៤ ថ្ងៃទី១៥ និងលើកចុងក្រោយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះ បញ្ចប់មុនពិធីបុណ្យភ្ជុំបិណ្ឌ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២០៨ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទ ឈិត បូរ៉ាវី








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព