ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) កុំបំប៉ោងបញ្ហាអត់ការងារធ្វើ ដើម្បីឆ្នាំងបាយរបស់ខ្លួន
បន្ទាប់ពីពលរដ្ឋខ្មែរត្រឡប់មកពីថៃចូលក្នុងប្រទេសកម្ពុជាវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីសម្របសម្រួលដល់ការរកការងារធ្វើរបស់ពួកគាត់។
ជាមួយគ្នានោះ ក្រសួងការងារក៏សង្កេតឃើញដែរថា មានក្រុមរកលុយតាមបណ្តាញសង្គម (MMO) ឆ្លៀតឱកាសមួយចំនួន បានយកវីដេអូ ប្រជាជនខ្មែរមិនទាន់មានការងារធ្វើ ទៅផ្សព្វផ្សាយ ដើម្បីបានឡាច និងបានល្បី។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ “នេះមិនមែនជាពេលដែលត្រូវប្រើប្រាស់ការមិនមានការងារធ្វើដើម្បីផ្សព្វផ្សាយយកឡាច និងយកល្បីនោះទេ ព្រោះក្រសួងការងារបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីរកការងារជូនបងប្អូនពលករខ្មែរ និងពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ”។
បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ “ដើម្បីជួយពលករ ក៏ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ ក្រសួងការងារបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដូចជាការចាំទទួលពលករ និងណែនាំពីឱកាសការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលសំចត និងកន្លែងទទួលពលករ ការធ្វើវេទិកាការងារចុះតាមភូមិស្រុក ដោយនាំយកទាំងឱកាសការងារ និងតំណាងរោងចក្រសហគ្រាស ទៅជាមួយផង ក្រៅពីនេះក្រសួងក៏បានចេញសេចក្តីជូនដំណឹងដើម្បីណែនាំដល់ម្ចាស់សហគ្រាស រោងចក្រ ដើម្បីសម្រួលដល់ការចូលធ្វើការងាររបស់បងប្អូនពលករ និងពលរដ្ឋខ្មែរដែលត្រឡប់មកពីថៃ”។
ក្រសួងការងារសូមអំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) បញ្ឈប់នូវការកេងចំណេញផលប្រយោជន៍របស់ខ្លួនតាមរយៈការផ្សព្វផ្សាយវីដេអូពលរដ្ឋអត់ការងារធ្វើជាបន្ទាន់ និងសូមស្នើដល់ក្រុម MMO សូមចូលរួមផ្សព្វផ្សាយពីឱកាសការងារជាង ២១ម៉ឺនកន្លែងដែលក្រសួងការងារ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បានរៀបចំសម្រាប់ទទួលពលករខ្មែរ ក៏ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ៕



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព