ព័ត៌មាន
បង្ក្រាបទំនិញជាគ្រឿងសមុទ្រមួយទូក ដែលឈ្មួញលួចនាំពីថៃ មកខេត្តកោះកុង តាមផ្លូវទឹក
កោះកុង៖ នគរបាលការពារព្រំដេនទឹកលេខ២៦៩ ឃាត់មនុស្ស២នាក់ និងទំនិញជាគ្រឿងសមុទ្រ ដែលឈ្មួញនាំយកពីប្រទេសថៃ មកខេត្តកោះកុង តាមផ្លូវទឹក ករណីនេះ កំពុងស៊ើបអង្កេតស្វែងបន្តទៀត។
លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានដឹងនៅម៉ោង៦និង០៦នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា តាមការសង្ស័យរបស់សមត្ថកិច្ចជំនាញកម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៦៩ ចុះពិនិត្យទំនិញដែលត្រូវឈ្មួញនាំពីប្រទេសថៃបាន១ទូក ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹង ក្តាមថ្មសក ខ្យង និងចាក់ច្រែង។
លោកអភិបាលរងខេត្តកោះកុង បន្តថា សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទុកកន្ទុយវែង និងម៉ាស៊ីតបាត១គ្រឿង នៅចំណុចព្រែកកោះយ៉។ ក្រោយពិនិត្យឃាត់បាន ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តអនុវត្តនីតិវិធីច្បាប់។
គួរជម្រាបថាចាប់ពីមានការបិទព្រំដែនរវាងថៃ និងកម្ពុជា ទំនិញគេចពន្ធត្រូវបានគេតាមដានឃើញមានដឹកជញ្ជូនតាមផ្លូវទឹក ក្នុងចំនួនច្រើន មិនថាយប់ឬថ្ងៃនោះទេ ប៉ុន្តែគេមិនទាន់ដឹងថាទូកទំនិញទាំងនោះឡើងទំនិញនៅទីតាំងណាមួយប្រាកដ ដោយឈ្នួញលក់បាំងគ្រប់រូបភាព៕ អត្ថបទ៖ ឈឹម មករា






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព