ព័ត៌មាន
ក្នុងមួយថ្ងៃក្រសួងការងារផ្គូរផ្គងការងាររវាងភាគីនិយោជក និងអ្នកស្វែងរកការងារជាង៥ពាន់នាក់
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេលពេញមួយថ្ងៃ ក្រសួងការងារបានជួយផ្គូរផ្គង់ការងារ រវាងអ្នកស្វែងរកការងារ និងអ្នកផ្តល់ការងារ ចំនួនប្រមាណជាង ៥ពាន់នាក់ ខណៈក្រសួងបានរៀបចំបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដើម្បីបម្រើដល់ការស្វែងរកការងារធ្វើរបស់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ។
ក្នុងឱកាសអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 កាលល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ការបង្កើតឱ្យមានបន្ទប់ផ្តល់ព័ត៌មាននេះ គឺដើម្បីយកព័ត៍មានពីប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករទើបត្រឡប់មកពីប្រទេសថៃ យកទៅផ្គូរផ្គង់ជាមួយរោងចក្រ សហគ្រាស ពីព្រោះ រោងចក្រ សហគ្រាសជាច្រើន បានប្រកាសតម្រូវការកម្លាំងពលកម្មកើនឡើងចំនួនជាង ២០ម៉ឺនកន្លែង។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា រាល់ថ្ងៃនេះ ក៏មានបងប្អូនទៅចុះឈ្មោះ អញ្ចឹងក្រសួងយកអ្នកចុះឈ្មោះឱ្យបានជួបជាមួយអ្នកត្រូវការកម្លាំងពលកម្ម កាលណាមើលទៅប្រហាក់ប្រហែលគ្នាហើយ បានក្រសួងណាត់ពួកគាត់បានជួបសម្ភាសន៍ ដោយមានតាមរយៈដោយផ្ទាល់ផង ឬតាមរយៈទូរស័ព្ទផង ដោយផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋពុំចាំបាច់ទៅរោងចក្រ ឬធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើគាត់ជជែកគ្នាត្រូវរូវគ្នា គឺអាចចូលបំពេញការងារតែម្តង។ ឯកឧត្តម បានបញ្ជាក់ជារួមទៀតថា រាល់ថ្ងៃនេះ អ្នកត្រូវការកម្លាំងពលកម្មក៏មាន អ្នកចង់រកការងារក៏មាន ប៉ុន្តែត្រូវធ្វើយ៉ាងម៉េចឱ្យភាគីទាំងពីរបានស្គាល់គ្នា និងដឹងព័ត៍មានគ្នាជាមុន ប្រសិនបើមិនមានការជួយតំរែតម្រង់ទេ ជួនកាលរោងចក្រ អត់មានព័ត៍មានពីអ្នកដាក់ពាក្យមុន ហើយពួកគាត់ទៅមុខរោងចក្រ ក៏ភាគីរោងចក្រអត់ហ៊ានទទួលដែរ ប៉ុន្តែប្រសិនបើក្រសួងការងារជាអ្នកបញ្ជូនទៅ ដោយផ្តល់ព័ត៍មានលម្អិតនិងច្បាស់លាស់ជាមុន នោះឱកាសជាប់មានភាគរយខ្ពស់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករត្រឡប់មកពីថៃដែលចង់បានការងារ ឬចង់សួរព័ត៌មានអំពីឱកាសការងារ អាចទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមរយៈលេខទូរស័ព្ទ ១២៩៧ (Hotline 1297) ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់ ជារៀងរាល់ថ្ងៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ