ព័ត៌មាន
ក្រសួងសុខាភិបាល បើកកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងឆ្លើយតបបន្ទាន់ COVID-19 ERP បានដឹកនាំកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា (COVID-19 ERP), នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
គោលបំណង នៃកិច្ចប្រជុំ៖ ១. ពិនិត្យរបាយការណ៍ វាយតម្លៃរបស់ក្រុមបេសកកម្ម នៃធនាគារពិភពលោក ទៅលើកម្មវិធីសំខាន់ៗ ទាំង៤ របស់គម្រោង COVID-19 ERP ដែលក្នុងនោះមាន៖
– ការបង្ការ និងឆ្លើយតបបន្ទាន់នៃជំងឺ COVID-19។
– ការរៀបចំមន្ទីរពិសោធន៍កម្រិត៣ នៅកម្ពុជា និងការផ្គត់ផ្គង់សម្ភារៈ និងបរិក្ខារសម្រាប់មន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ។
– ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល ដល់មន្រ្តីបុគ្គលិក នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ។
– ការអនុវត្ត និងការតាមដាន។
២. ដំណោះស្រាយបញ្ហាប្រឈម និងផ្តល់អនុសាសន៍ ដើម្បីអនុវត្តការងារបន្ត។
៣. កំណត់គោលដៅ និងជំហានបន្ទាប់ ដើម្បីជំរុញការអនុវត្តគម្រោងចប់តាមពេលវេលា នៃការបិទបញ្ចប់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាលទ្ធផលនៃការវាយតម្លៃ របស់ធនាគារពិភពលោក៖
– ជាគម្រោងទីមួយ ដែលអនុវត្តបានជោគជ័យខ្ពស់។
– ការអនុវត្តតាមគោលដៅកំណត់ទទួលបាន ១០០%។
-ជាគម្រោងមួយ ដែលគួរយកជាមេរៀនសម្រាប់ការអនុវត្តគម្រោងផ្សេងៗទៀត។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត នាយកគម្រោង បានថ្លែងការកោតសរសើរដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ និងថ្លែងអំណរគុណ គោរពជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គការដៃគូរទាំងអស់ ដែលបានចូលរួមបំពេញការងារ ដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អគួរជាទីមោទនៈ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងធនាគារពិភពលោក ដែលដឹកនាំប្រតិភូដោយ លោកស្រីវេជ្ជបណ្ឌិត លី ណារ៉េត មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល នៃធនាគារពិភពលោក៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព