ព័ត៌មាន
៧ថ្ងៃទៀតប្រឡងបាក់ឌុប! ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តបេក្ខជនឱ្យយកចិត្តទុកដាក់ក្នុងការប្រឡង ខណៈខឿនការពារជាតិដ៏រឹងមាំ និងយូរអង្វែងគឺធនធានមនុស្សដែលពូកែ និងមានសមត្ថភាព
ភ្នំពេញ៖ នៅសល់៧ថ្ងៃទៀតប្រឡងបាក់ឌុប! ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារតាមហ្វេសប៊ុក លើកទឹកចិត្តយុវជនឱ្យយកចិត្តទុកដាក់ក្នុងការប្រឡង ខណៈខឿនការពារជាតិដ៏រឹងមាំ និងយូរអង្វែង គឺធនធានមនុស្សដែលពូកែ និងពោពេញដោយសមត្ថភាព។
ឯកឧត្តមបានសរសេរថា ការប្រឡងបាក់ឌុបនឹងឈានមកដល់ក្នុងរយៈពេល ៧ថ្ងៃទៀតតែប៉ុណ្ណោះ សូមផ្ដាំផ្ញើការសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តជូនប្អូនៗដែលកំពុងត្រៀមខ្លួនដោយយកចិត្តទុកដាក់ ក្នុងការឈានទៅដល់ការចូលប្រឡងក្នុងមួយអាទិត្យទៀតនេះ។
ឯកឧត្តមបានបន្តថា៖«សូមប្អូនៗផ្ដោតអារម្មណ៍លើការប្រឡង និងថែរក្សាសុខភាពឱ្យបានល្អដើម្បីទទួលបានជ័យលាភីក្នុងការប្រឡង។ ខឿនការពារជាតិដ៏រឹងមាំ និងយូរអង្វែងរបស់យើងគឺធនធានមនុស្សដែលពូកែ និងពោរពេញដោយសមត្ថភាពនេះហើយ»៕




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ