ព័ត៌មាន
ការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន គឺការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការពង្រីកវិសាលភាពចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជា ផ្នែកមួយដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅ កម្ពុជា។
លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះថា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ត្រូវបានសម្រេចដោយជោគជ័យ នូវសមិទ្ធផលជាច្រើន។ ជាមួយវឌ្ឍនភាពនេះ វិស័យធនាគារបាននឹងកំពុងរីកចម្រើន និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍលើគ្រប់វិស័យនជាពិសេស ពង្រឹង កំណើនសេដ្ឋកិច្ចផងដែរ។ បន្ថែមពីនេះ ដើម្បីធានានូវភាពធន់ និងវឌ្ឍនភាពប្រព័ន្ធធនាគារ, ធនាគារជាតិនៃកម្ពុជាបានធ្វើទំនើបកម្ម ឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់និងសកល។
លោកអគ្គនាយក លើកឡើងបន្តថា ជុំវិញហិរញ្ញវត្ថុនេះ ក្នុងនោះការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ បានផ្តល់នូវគុណតម្លៃ យ៉ាងសំខាន់ និងប្រកបដោយតម្លាភាព និងក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់។ ការណ៍នេះ ការពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុឆ្ពោះ ទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ប្រជាជនកម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ដោយប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើន ប្រសិទ្ធភាពនៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុក៏បានបង្កឱ្យមានហានិភ័យផងដែរដូចជា៖ ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធ អនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណកម្ចីអនឡាញ កម្ចីខុសច្បាប់ ដែលមានការប្រាក់ខ្ពស់លើសលប់ជាដើម។
ទាក់ទិនបញ្ហាហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តនូវវិធានការពង្រឹងកិច្ចការពារ អតិថិជន ដែលមានលក្ខណៈបុរេសកម្មជាច្រើន ព្រមទាំងបានគាំទ្រ និងសហការជាមួយ ភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការ ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។
ជុំវិញបញ្ហានេះ, លោកអគ្គនាយក លើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាន នូវ ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ផ្តល់ឥណទានប្រកបដោយការទទួល ខុសត្រូវ ហើយត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើ ប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព