ព័ត៌មាន
ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា៖ ម៉ាឡេស៊ីបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យបទឈប់បាញ់រវាងកម្ពុជា និងថៃមាននិរន្តភាព
ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានថ្លែងថា ថ្មីៗនេះក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ តាងនាមប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន និង ជាមិត្តដ៏ល្អរបស់កម្ពុជា និងថៃ ប្រទេសម៉ាឡេស៊ីបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលមានការចូលរួមពីសហរដ្ឋ អាមេរិកនិងចិន ហើយម៉ាឡេស៊ី នឹងបន្តកិច្ចខិតខំប្រឹង ប្រែងដើម្បីឱ្យបទឈប់បាញ់នេះទទួលបាននិរន្តភាព និងសុខសន្តិភាពរវាងកម្ពុជា-ថៃ ។
ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានថ្លែងបែបនេះក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ។
ក្នុងជំនួបនោះឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោសសម្អាតមីន និងភាពជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ា នាពេលកន្លងមក ព្រមទាំងបានទទួលស្គាល់ថា ការបោសសម្អាតមីន គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ដើម្បីផ្តល់ដីប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ីដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ព្រមទាំងថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុននានារបស់ម៉ាឡេស៊ី ដែលបានចូល រួមគាំទ្រដល់កិច្ចការសកម្មភាពមីននាពេលកន្លង មក នេះ។ឯកឧត្តម លី ធុជ បានលើកឡើងថា បញ្ហាមីននៅកម្ពុជា មានភាពស្មុគស្មាញខ្លាំង ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់រងផលប៉ះ ពាល់ខ្ពស់ និងមានមីនក្រាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលា និង ធនធានច្រើនសម្រាប់ធ្វើការបោសសម្អាត។ ឯកឧត្តមបន្តថា កម្ពុជាកំពុងបន្តការងារបោសសម្អាតមីននេះ តាមកិច្ចការអាទិភាពដែលបានកំណត់ ជាពិសេសផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ៕ អត្ថបទ៖ ភារម្យ





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព