ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖«ស្មារតីកងទ័ព មិនគិតពីអាយុ ទោះជាអាយុតិច ឬច្រើនមិនសំខាន់ សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត»
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងដំណើរបេសកកម្មសួរសុខទុក្ខកងទ័ពរងរបួសនៅខេត្តឧត្តរមានជ័យ បានជួបជាមួយប្អូនៗ កងទ័ពដែលទើបតែចូលបម្រើការបានត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ ប៉ុន្តែតែស្មារតីរបស់ប្អូនៗពិតជាធ្វើឱ្យខ្ញុំរំភើប។ ទោះបីជាប្អូនៗខ្លះមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ ក៏ប៉ុន្តែស្មាតី ឆន្ទៈរបស់ប្អូនៗពិតជាមានភាពមុះមុត និងមុតស្រួចក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖«ស្មារតីដ៏មុះមុតអង់អាចក្លាហាន និងជំហររឹងមាំរបស់ប្អូនៗពិតជាធ្វើឱ្យខ្ញុំរំភើប និងស្ងើចសរសើរចំពោះទឹកចិត្ត និងឆន្ទៈ របស់ប្អូនៗ។ ទោះបីជាវ័យនៅក្មេង ប៉ុន្តែប្អូនៗបានបង្ហាញឱ្យឃើញថា ស្មារតីកងទ័ព មិនគិតពីអាយុ ទោះជាអាយុតិច ឬច្រើនមិនសំខាន់ សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត»។
ឯកឧត្តម បានថ្លែងអំណរគុណដោយស្មោះចំពោះកងកម្លាំងប្រដាប់អាវុធ បងៗ និងប្អូនៗ រួមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យស៊ីវិល និងយោធា ដែលជួយមើលថែ និងព្យាបាលជូនកងកម្លាំង ដែលបានដាក់ជីវិតជាដើមទុន និងជាខែលការពារជាតិមួយដ៏រឹងមាំ។
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព