ព័ត៌មាន
ក្រុមការងារក្រសួងកសិកម្ម ចុះជួបជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនការប្រមូលទិញស្រូវពីប្រជាកសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី រួមជាមួយតំណាងនាយកដ្ឋានដំណាំស្រូវ និងលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក អភិបាលរងស្រុក នាយករដ្ឋបាល ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្រ្តីកសិកម្មឃុំ បានអញ្ជើញជួបជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និងរោងម៉ាស៊ីនកិនស្រូវ ភាគ ឈួយ ក្នុងស្រុកមង្គលបូរី ដើម្បីក្តាប់បានព័ត៌មានពីទីផ្សារស្រូវ និងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជួយបង្កើនការប្រមូលទិញស្រូវរបស់ប្រជាកសិករបន្ថែមទៀតដើម្បីកុំឱ្យមានការកកស្ទះ។
នៅក្នុងកិច្ចជំនួបនោះដែរ ម្ចាស់រោងម៉ាស៊ីនកិនស្រូវធំៗទាំងបីនេះ បានលើកឡើងថា រយៈកាលកន្លងមកក៏ដូចជាពេលនេះ ពួកគាត់តែងតែជួយសម្រួលក្នុងការប្រមូលទិញស្រូវរបស់ប្រជាកសិករ និងមិនដែលឱ្យមានការលំបាកទេ ដោយរោងម៉ាស៊ីនជួយទិញទាំងអស់ ហើយសន្យានឹងបន្តជួយសម្រួលក្នុងការប្រមូលទិញស្រូវពីប្រជាកសិករបន្តទៀត៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព