ព័ត៌មាន
ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
ព្រៃវែង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំប្រចាំផ្លូវនៅតាមជនបទ មានសារៈសំខាន់ណាស់ ក្នុងគោលដៅថែទាំផ្លូវឲ្យបានល្អ និងយូរ អង្វែង បង្កើតសុខុមរម្យនានៅក្នុងសង្គម និងបង្កលក្ខណៈកាន់តែស្រួលជូនដល់ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងការរកស៊ីទទួល ទានផ្សេងៗ ។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាល ទី១ លើការងារថែទាំប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន៩ខ្សែ ប្រវែងសរុបជាង៩១ គីឡូមែត្រ ស្ថិតនៅឃុំចំនួន១៥ និង១សង្កាត់ ក្នុងខេត្ត ព្រៃវែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា គឺបានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញ ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត។
ចំណែកទាក់ទិនការអភិវឌ្ឍជនបទវិញ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយក ចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរ និងការប្រកបមុខរបរអាជីវកម្មផ្សេងៗ ដែលនេះគឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅតាមជនបទ។
ជុំវិញផ្លូវខាងលើនេះ លោកជំទាវ បានកោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានយកចិត្តទុកដាក់ថែទាំប្រចាំផ្លូវទាំង អស់បានល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលគោលដៅចម្បង ទាំងនេះគឺរក្សាចលនាការណ៍នៃសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ ចំណែកនៅក្នុងដំណាក់កាលបន្ត លោកជំទាវ បានលើក ទឹកចិត្តដល់នាយកដ្ឋានផ្លូវលំជនបទ បន្តយកចិត្តទុកដាក់នៅលើការងារថែទាំប្រចាំផ្លូវរបស់ខ្លួន ឱ្យបានរឹតតែល្អថែមទៀត ព្រោះផ្លូវមាន សារៈសំខាន់ណាស់ ជាសរសៃឈាមនៃសេដ្ឋកិច្ច ជាពិសេសសម្រួលដល់ការធ្វើដំណើរដល់សាធារណជនទូទៅ៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ