ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ០៣វត្ត និងអាស្រមមួយនៅស្រុកបាទី
តាកែវ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំកណ្ដឹងដឹកនាំដោយ ឯកឧត្តម គូន សារឿន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៣វត្ត និងអាស្រម០១ រួមមាន វត្តបន្ទាយត្រាវ ស្ថិតនៅភូមិឱភាសាំង វត្តឃ្លាំងសៀម ស្ថិតភូមិក្រសាំង វត្តសុភីរ ហៅ វត្តកកោះ ស្ថិតនៅភូមិកណ្តឹងធំ និងអាស្រមថ្មអន្ទង ហៅ គិរីធម្មវ័ន ស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
ឱកាសនោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកណ្ដឹង រួមទាំងពុទ្ធបរិស័ទ្ធបាននាំយកនូវសម្ភារៈ ដូចជា ទៀនវស្សា ០៤គូ អង្ករ ០៩បាវស្មើ និង ៤៥០គីឡូក្រាម មី ២០កេស ទឹកត្រី ៣០យួរ ទឹកស៊ីអ៊ីវ ៣០យួរ ទឹកក្រូច ទឹកភេសជ្ជៈ ២០កេស ស្ករស ៣០ គីឡូក្រាម អំបិល ២០គីឡូក្រាម ទឹកសុទ្ធ ២០កេស ត្រីខកំប៉ុង ២០យួរ និងបច្ច័យប្រគេន ៤វត្ត សរុបជាថវិកា ៧,៩៨៨,២០០រៀល។
សមាជិកក្រុមការងារ បានលើកឡើងថា កន្លងទៅបើទោះបីមានបញ្ហាជម្លោះព្រំដែន ក៏ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ តែងឆ្លៀតឱកាសប្រគេនព្រះសង្ឃនូវទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ ដើម្បីសុំសេចក្តីសុខ សេចក្តីចំរើនជូនដល់វីរកងទ័ពកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់គ្នា ៕ តារាវុទ្ធី









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព