ព័ត៌មាន
ឯកឧត្តម សុខ សូកេន៖ «ការសាមគ្គីភាពជាធ្លុងមួយ ជាកត្តានៃការរក្សាសន្តិភាព»
ការសាមគ្គីភាពជាធ្លុងមួយ គឺជាកត្តានៃការរក្សាសន្តិភាព រីឯការគោរពបទបញ្ជារ និងក្រមសីលធម៌ ជាប្រពៃណីយ៍របស់កងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងកិច្ចការពារអធិបតេយ្យជាតិ តែម៉ឺងម៉ាត់អង់អាចក្លាហាន ដើម្បីទប់ទល់នឹងសត្រូវឈ្លានពាន។ នេះជាប្រសាសន៍របស់កឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងពេលដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈបរិក្ខារ ប្រើប្រាស់ រួមនឹងគ្រឿងឧបភោគបរិភោគប្រគល់ជូនដលកង់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និង វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ដែលឈរជើងការពារនៅព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត កោះកុង ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយក្រសួងអធិការកិច្ច និងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះឯកឧត្តម សុខ សូកេន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ជូនចំពោះកងវីវីរ:យុទ្ធជនប្រកបដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងបានអរគុណកោតសរសើរចំពោះ ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់បងប្អូននៅជួរមុខ ក្នុងបុព្វហេតុការ ពារទឹកដី ការពារជាតិមាតុភូមិរបស់យើងបានគង់វង់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំដឹកនាំរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងខិតខំស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី នៃដំណើរការនៃការអនុវត្តបទឈប់បាញ់ និងបានអរគុណចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលមានជំនឿទុកចិត្តលើចំណាត់ការដ៏ច្បាស់លាស់ និងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជន ដែលមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអធិការកិច្ច មន្ទីរអធិការកិច្ចទាំង២៥ខេត្ត-ក្រុង និងក្រុមហ៊ុនឯកជនដូចជា៖ ឯកឧត្តម អ្នឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី (ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប), ក្រុមហ៊ុន សោម៉ា គ្រុប, ក្រុមហ៊ុន Vattanac Brewery, សភាពា ណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា, និងក្រុមហ៊ុន Jinfu Renewable Resources Development Co., Ltd ជាពិសេសគឺការចូលរួមដ៏ថ្លៃថ្លាពីលោកជំទាវ អាន្នី សុខអាន និងក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ផងដែរ។
សូមរំលឹកថា ក្រសួងអធិការកិច្ច និងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានចងសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចនគរ បាលការពារព្រំដែនគោកលេខ៨២៧ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន ក្រោមការចង្អុលបង្ហាញដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រម ទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព រវាងកងនគរបាលជាតិ និងស្ថាប័ន អង្គភាពស៊ីវិលឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់កងនគរបាលឱ្យកាន់តែប្រសើរ៕







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ