ព័ត៌មាន
ឯកឧត្តម សុខ ពុទ្ធិវុធ៖ ឱកាសអាហារូបករណ៍នឹងផ្តល់ជូនតែបេក្ខជនដែលមានឆន្ទៈ និងមានទឹកចិត្តសិក្សា ពិតប្រាកដតែប៉ុណ្ណោះ
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធលើកិច្ចការអាហារូបករណ៍ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
សូមគូសបញ្ជាក់ផងដែរថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ នៅឆ្នាំសិក្សា២០២៤-២០២៥ និងឆ្នាំសិក្សាបន្តបន្ទាប់ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បាន និងកំពុងធ្វើកំណែទម្រង់នីតិវិធីចុះឈ្មោះ និងការផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជន ផ្លាស់ប្តូរទៅជាការអនុវត្តតាមប្រព័ន្ធឌីជីថល ដែលការផ្លាស់ប្តូរតាមបែបឌីជីថលនេះ គឺដើម្បីធានាសុក្រឹតភាពនៃដំណើរការជ្រើសរើសនិស្សិតអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រកបដោយគុណភាព តម្លាភាព យុត្តិធម៌ និងបរិយាបន្ន៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព