ព័ត៌មាន
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយដៃគូក្នុងស្រុក ចូលរួមលើកកម្ពស់ផលិតផលខ្មែរ
ភ្នំពេញ ៖ សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយម្ចាស់ផលិតកម្ម សិប្បកម្ម ជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលខ្មែរ ដើម្បី លើកកម្ពស់ផលិតផលក្នុងស្រុក ការបង្កើតការងារ និងប្រាក់ចំណូលក្នុងគ្រួសារ ដើម្បីជំរុញឱ្យចលនាសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធកាន់ តែរឹងមាំ។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងកិច្ចប្រជុំលើកទី២៩ ស្តីពីជំនួបថ្នាក់ដឹកនាំ និងសមាជិក-សមាជិការ នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងការចុះអនុស្សារណៈយោគយល់គ្នា ជាមួយសហគ្រាសក្នុងស្រុក នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីប្រទេសទទួលបាននូវសុខសន្តិភាព ឃើញថា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗសម្រាប់ជាតិ បានកើតឡើងយ៉ាងឆាប់រហ័ស បានធ្វើសេដ្ឋកិច្ចកម្ពុជារឹងមាំជាបណ្តើរៗ, ប្រជាពលរដ្ឋក៏ទទួលបានការសិក្សា, ការអភិវឌ្ឍចំណេះ-ជំនាញ, តាមរយៈគ្រប់រូបភាព ខណៈរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការកែលម្អជីវភាពប្រជាជន ក្នុងនោះបាន ធ្វើឱ្យសិប្បកម្ម សហគ្រាសតូច-ធំក្នុងស្រុក បានកើតឡើងព្រោងព្រាត ដោយបានបង្កើតនូវជម្រើសលើទីផ្សារកាន់តែសម្បូរបែប។
ឯកឧត្តម បន្តថា ជាក់ស្តែងតាមរយៈនៃកិច្ចសហការជាមួយដៃគូផលិតកម្ម សិប្បកម្មក្នុងស្រុក របស់សមាគមអភិវឌ្ឍន៍ សង្គមខ្មែរ និងផ្សារសមាគមខ្មែរ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ លើ សមត្ថភាពការផលិត កែច្នៃ និងការផ្គត់ផ្គង់ចូលទីផ្សារទាំងក្នុងនិងក្រៅស្រុក ក្នុងគោលដៅជំរុញធ្វើពិពិធកម្មមុខបរ ការរកស៊ីទទួល ទានរបស់បងប្អូនម្ចាស់អាជីវកម្មឱ្យកាន់តែទូលំទូលាយ និងមានជម្រើសច្រើនសម្រាប់បរិបថសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។
ជុំវិញទីផ្សារចែកចាយផលិតផលនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ លើកឡើងបន្ថែមថា បន្ទាប់ពីមានជម្លោះនៅតាមព្រំដែន បានធ្វើឱ្យ ប្រជាជនខ្មែរជួបការលំបាកជាច្រើនដូចជា ប្រជាពលករខ្មែរជិត ១ លាននាក់ បានវិលត្រឡប់មកប្រទេសជាតិដោយសារការភ័យខ្លាច, ចំណែកប្រជាពលរដ្ឋនៅតាមព្រំដែន បានភៀសសឹកមកនៅតំបន់សុវត្ថិភាព ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមព្រំដែន បានរងនូវការខូចខាតជាដើម ដែលបញ្ហានេះ ឃើញថា, ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញនៅក្នុងបណ្តាញសង្គម (គាំទ្រផលិតផល ជាតិ)។ ឯកឧត្តម សង្កត់ធ្ងន់ថា កម្ពុជាមិនរើសអើងទំនិញប្រទេសណាមួយឡើយ ហើយកម្ពុជាក៏មិនហាមឃាត់ការនាំចូលទំនិញ និងក៏មិនចង្អៀតចង្អល់ប្រើប្រាស់ផលិតគេនោះដែរ។ បញ្ហានេះ, ការប្រើប្រាស់ផលិតផលក្នុងស្រុករបស់បងប្អូន គឺជាការគាំទ្រដល់ការ ចំណាក់ស្រុករបស់ប្រជាពលរដ្ឋយើង តាមរយៈការទទួលបានការងារធ្វើ, បង្កើតប្រាក់ចំណូលទាំងអស់គ្នានៅក្នុងស្រុក ដើម្បីធ្វើឱ្យ ចរន្តរសេដ្ឋកិច្ចជាតិដើរឆ្ពោះទៅឥតឈប់ឈរ៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព