ព័ត៌មាន
វិធានការសំខាន់ៗ ១១ចំណុច ដែលក្រសួងការងារបានដាក់ចេញក្នុងការជួយពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យមានការងារធ្វើ
ខណៈពេលដែលពលករខ្មែរត្រឡប់មកកម្ពុជាវិញប្រមាណជាង ៩២ម៉ឺននាក់ តើក្រសួងការងារបានដាក់ចេញវិធានការអ្វីខ្លះដើម្បីជួយពលករ?

ចាប់តាំងពីពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ក្រសួងការងារបានដាក់ចេញវិធានការសំខាន់ៗចំនួន ១១ដែលក្នុងនោះរួមមាន៖
១. ការដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ
២. ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃទាំង ៦ច្រក
៣. ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី១ និងជុំទី២
៤. សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ
៥. លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ
៦. សេចក្តីជូនដំណឹងស្តីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា
៧. សេចក្តីជូនដំណឹង ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ
៨. សេចក្តីណែនាំ ស្តីពីការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ
៩. ប្រជុំពិភាក្សាជាមួយក្រសួងមហាផ្ទៃអំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ
១០. វេទិកាជាមួយសហជីព និងប្រតិភូបុគ្គលិកដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ
១១. យុទ្ធនាការជំរុញការចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

វិធានការទាំងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ ក្នុងការជួយរកការងារធ្វើ និងផ្តល់កិច្ចគាំពារផ្សេងៗដល់ប្រជាជនខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកកម្ពុជាវិញ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិធានការទាំងអស់នេះ បង្ហាញយ៉ាងជាក់ច្បាស់អំពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ “ការដាក់ចេញនូវវិធានការជាច្រើននេះ គឺបានបង្ហាញពីគិតគូរយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណាជួយពលករដែលមកពីថៃរកការងារធ្វើឱ្យបាន”។

ឯកឧត្តម បានបន្ថែមថា ក្រោយពីបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការជួយពលករខ្មែរ ក្រសួងការងារបាននិងកំពុងដាក់ចេញ និងអនុវត្តវិធានការសំខាន់ៗបន្ថែមមួយចំនួនទៀតផងដែរ។
អ្នកនាំពាក្យ ថ្លែងថា៖ “ក្រសួងការងារបាននិងកំពុងបំពេញវិធានការសំខាន់ៗ ៣បន្ថែមទៀត ដូចជា ការបើកវេទិកាការងារប្រចាំថ្ងៃនៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីស្នាក់ការបេឡាជាតិសន្តិសុខសង្គមនៅតាមបណ្តាខេត្តក្រុង ការចុះវេទិកាការងារជុំទី៣ និងការចុះឈ្មោះស្វែងរកការងារធ្វើតាមលេខ Hotline 1297”។
គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ ប្រមាណ ៩២ម៉ឺននាក់បានវិលត្រឡប់មកដល់កម្ពុជាវិញ ក្នុងនោះមានក្មេង ៥ម៉ឺននាក់ និងអ្នកមានអាយុ ៤៥ឆ្នាំឡើងចំនួន ២៥ម៉ឺននាក់។ តាមរយៈយុទ្ធនាការរបស់ក្រសួងការងារ មានពលរដ្ឋរាប់ម៉ឺននាក់បានទទួលបាននូវឱកាសការងារជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពង់ក្នុងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលបានវិញត្រឡប់មកប្រទេសកម្ពុជាវិញ និងសូមស្នើដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយលេខ ១២៩៧ ឬជួយចុះឈ្មោះចូលធ្វើការជូនបងប្អូនពលករ ឬប្រជាជនខ្មែរដែលមិនទាន់មានការងារធ្វើតាមរយៈតេឡេក្រាមបតរបស់ក្រសួង៕







-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន7 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន7 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន7 days agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ